COVID-19
ជាតិ
សុខភាព
កម្ពុជា បរិច្ចាគម៉ាសជាង១លានបន្ទះ និងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿងដល់វៀតណាម​
19, Jul 2021 , 10:20 am        
រូបភាព
 លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឱ្យកម្ពុជា ក្នុងការយកអំណោយជាសម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងថវិកាចំនួន៣៥ម៉ឺនដុល្លារ បានប្រគល់ឱ្យប្រទេសវៀតណាម នាព្រឹកថ្ងៃទី១៧កក្កដា ឆ្នាំ២០២១។ រូបថត៖ ទទក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩កក្កដានេះ អំណោយជាសម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងថវិកាចំនួន៣៥ម៉ឺនដុល្លារ របស់រដ្ឋាភិបាលកម្ពុជា​ បានប្រគល់ឱ្យប្រទេសវៀតណាម ដើម្បីទប់ស្កាត់នឹងការដាលរាលនៃជំងឺនេះ។

ខណៈ​ប្រទេសវៀតណាមកំពុងមានការរាតត្បាតខ្លាំងដោយជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចផ្តល់នូវសម្ភារបរិក្ខារពេទ្យ ដើម្បីទប់ស្កាត់នឹងការឆ្លងរាលនៃជំងឺនេះ។ សម្ភារបរិក្ខារពេទ្យដែលកម្ពុជាផ្តល់ឱ្យវៀតណាមនោះ មានម៉ាសធម្មតា១លានបន្ទះ, ម៉ាសN95 ចំនួន១០ម៉ឺនបន្ទះ, ម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង  រួមជាមួយនឹងថវិកាសរុប៣៥ម៉ឺនដុល្លារផងដែរ។ 
 
សូមជម្រាបថា ទីក្រុងធំរបស់ប្រទេសវៀតណាម ដូចជាទីក្រុងហូជីមិញ និងទីក្រុងហាណូយ កំពុងមានវាយលុកខ្លាំងដោយជំងឺកូវីដ-១៩។ កាលពីថ្ងៃទី១៨កក្កដា  ប្រទេសវៀតណាមប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ នៅក្នុងស្រុករហូតជិត៦ពាន់នាក់។ ចំនួននេះ បានធ្វើឱ្យវៀតណាមកើននូវករណីឆ្លងកូវីដ-១៩ សរុបជាង៥ម៉ឺននាក់ ដោយក្នុងនោះ មាន២៥៤នាក់ បានស្លាប់ដោយសារជំងឺនេះ៕
 
Tag:
 ម៉ាស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com