ជាតិ
សង្គមជាតិ
អាល់កុលក្លែងក្លាយ ៣ម៉ឺនលីត្រនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររឹបអូស
24, Jul 2021 , 11:31 am        
រូបភាព
រូបភាពពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)
រូបភាពពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ អាល់កុលដែលមានសារធាតុមេតាណុល និងអេតាណុលសរុប៣០,៩០០លីត្រ ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ត្រួតពិនិត្យ និងរឹបអូសពីឃ្លាំងស្តុកទុកមួយកន្លែងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។



មុនឈានដល់ការរឹបអូសបានអាល់កុល៣ ម៉ឺនលីត្រនេះ កាលពីថ្ងៃទី២២ ខែកក្កដា មន្ត្រីក.ប.ប ក៏បានឃាត់ទុកនូវអាល់កុលក្លែងក្លាយ​ចំនួន៣៣៦០លីត្រ ដែលដឹកជញ្ជូនតាមម៉ូតូកង់បី៤គ្រឿង និងរថយន្ត១គ្រឿង។ ក្រោយឃាត់បានហើយ ទើបមន្ត្រី ក.ប.ប.រកឃើញទីតាំង និងរៀបចំនីតិវិធីចុះឆែកឆេរទីតាំងស្តុកទុកមួយកន្លែង ដែលមានអាកុល១,០៣០កាន ស្មើ៣០,៩០០លីត្រ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) បានរៀបរាប់ដូច្នេះថា៖«បន្ទាប់ពីបានធ្វើកំណត់ហេតុមន្រ្តីជំនាញបានបញ្ជូនមធ្យោបាយជាវត្ថុតាងទៅរក្សាទុកនៅអគ្គនាយកដ្ឋានជាបឋម ហើយបានកំណត់មុខសញ្ញាទីតាំងឃ្លាំងស្តុកទុក ចែកចាយ ដោយតាមឃ្លាំមើលជាប្រចាំ»។

បើតាមក.ប.ប. បច្ចុប្បន្នអាជ្ញាធរបានចុះបិទទីតាំងស្តុបទុកអាល់កុលនោះជាបណ្តោះអាសន្ន​ ដើម្បីរៀបចំនីតិវិធីដោះស្រាយតាមច្បាប់៕​








© រក្សាសិទ្ធិដោយ thmeythmey.com