កីឡាអន្តរជាតិ
អន្តរជាតិ
Tokyo 2020៖Naomi Osaka ធ្លាក់ចេញពីការប្រកួតវាយទោលនារី
27, Jul 2021 , 12:15 pm        
រូបភាព
Osaka រងការ​ខក​ចិត្ត​ដោយសារ​កីឡាការិនី​ឆែក។ រូបថត Getty Images
Osaka រងការ​ខក​ចិត្ត​ដោយសារ​កីឡាការិនី​ឆែក។ រូបថត Getty Images
ដោយ: ថ្មីៗ
កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka ធ្លាក់ចេញពីព្រឹត្តិការណ៍វាយទោលនារី ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ  ក្រោយចាញ់កីឡាការិនីឆែក Marketa Vondrousova ក្នុងលទ្ធផល ៦-១ ៦-៤។



Osaka ជាកីឡាការិនីឆ្នើមជប៉ុន ដែលឈ្នះ Grand Slam ៤លើក និងជាអ្នកដុតភ្លើងគប់អូឡាំពិកតូក្យូ។ កាលពីជុំដំបូង Osaka បានយកឈ្នះកីឡាការិនីចិន Zheng Saisai ៦-១ ៦-៤ ហើយបន្តទម្លាក់កីឡាការិនីស្វីស Golubic Viktorija ៦-៣ ៦-២ នៅជុំទីពីរ។

រីឯកីឡាការិនីឆែក Marketa បន្តទម្លាក់កីឡាការិនីហូឡង់ និងកីឡាការិនីរូម៉ានី មុននឹងធ្វើឲ្យ Osaka រងនូវការខកចិត្ត។ Marketa ជាឡើងទៅចាំវគ្គ១/៤ផ្តាច់ព្រ័ត្រមុនគេលើវិញ្ញាសាវាយទោលនារី៕


© រក្សាសិទ្ធិដោយ thmeythmey.com