COVID-19
ជាតិ
​កូ​វីដ​-១៩៖ឆ្លងថ្មី៥៦០នាក់​ ជាចំនួនតិចបំផុតនៅ១ខែចុងក្រោយនេះ និង​ស្លាប់​២២​នាក់​
02, Aug 2021 , 11:50 am        
រូបភាព
ក្រុមគ្រូពេទ្យធីតា កំពុងយកសំណាកពលរដ្ឋដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទ (Delta)ថ្មី នៅយប់ថ្ងៃទី១ ខែសីហា។
ក្រុមគ្រូពេទ្យធីតា កំពុងយកសំណាកពលរដ្ឋដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទ (Delta)ថ្មី នៅយប់ថ្ងៃទី១ ខែសីហា។
​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២ ខែសីហានេះ ប្រកាសថាបាន​មនុស្ស​ចំនួន ​៥៦០​នាក់​ទៀត បានឆ្លងជំងឺ​កូ​វីដ​-១៩ ក្នុងនោះ ១៦៩ នាក់ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន​៧៦៣ នាក់​បន្ថែម និង​​​ស្លាប់២២នាក់​ទៀត​។



ករណីឆ្លងថ្មី និងស្លាប់ បន្តកើនឡើង ស្របពេលដែល​កម្ពុជា ​រកឃើញ​ករណី​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី B.1.617.2 (Delta) កាន់តែច្រើន​។ លទ្ធផល​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែកក្កដា រកឃើញ​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី ដែល​តា ចំនួន​៤៣​នាក់ ខណៈ​នៅ​ថ្ងៃទី​១ ខែសីហា រកឃើញ​៦៦​នាក់​ទៀត ។ ក្នុងចំណោម​ករណី​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី Delta ដែល​ទើប​រកឃើញ ១០៩​នេះ ភាគច្រើនបំផុត​គឺជា​ពលករ​មកពី​ថៃ និង​មាន​៥​នាក់ នៅ​រាជធានី​ភ្នំពេញ​។ 

អត្ថបទទាក់ទង
 
បច្ចុប្បន​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប៧៨៤៧១ នាក់ ក្នុងនោះ១០៩៧១នាក់ ជា​ករណី​នាំចូល​។ ​អ្នកជា​សះស្បើយ​មាន​៧១៥១៧ ​នាក់ និង​ស្លាប់​សរុប១៤៤២​នាក់។ កម្ពុជា ក៏បានរកឃើញករណី​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី B.1.617.2 (Delta)  មាន២២៣នាក់ដែរ គិតត្រឹមថ្ងៃទី២ សីហានេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com