កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមកីឡាការិនីវាយសីឥណ្ឌូណេស៊ីឈ្នះមេដាយមាសអូឡាំពិក
02, Aug 2021 , 2:01 pm        
រូបភាព
ក្រុមកីឡាការិនីវាយសីឥណ្ឌូណេស៊ី Greysia Polil និង Rahayu Apriyani បានក្លាយជាម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងតូក្យូ បន្ទាប់ពីក្រុមកីឡាការិនីចិន Chen Qing Chen និង Jia Yi Fan នៅវគ្គផ្តាច់ព្រ័ត្រ។



ក្នុងការប្រកួតនៅទីលាន Musahino Forest Plaza ក្រុមកីឡាការិនីឥណ្ឌូណេស៊ី បានយកឈ្នះក្នុងលទ្ធផល ២១-១៩ និង២១-១៥។ រីឯជំនួបមេដាយសំរឹទ្ធ ក្រុមកីឡាការិនីកូរ៉េខាងត្បូងពីរក្រុមត្រូវប៉ះគ្នា ដោយ Kim Soyeong និង Kong Heeyong បានយកឈ្នះ Lee Sohee និង Shin Seungchan ក្នុងលទ្ធផល ២-០ [២១-១០ ២១-១៧]។

នេះជាមេដាយមាសដំបូងរបស់ឥណ្ឌូណេស៊ី ក្នុង Tokyo 2020 បន្ទាប់ពីពួកគេបានឈ្នះរួចហើយនូវមេដាយប្រាក់១ និងសំរឹទ្ធ២។ រីឯប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ថៃ និងហ្វីលីពីន បានមេដាយមាសម្នាក់១ ខណៈម៉ាឡេស៊ី បានមេដាយសំរឹទ្ធ១៕


© រក្សាសិទ្ធិដោយ thmeythmey.com