COVID-19
អន្តរជាតិ
អ្នក​ឆ្លងកូវីដ-១៩លើពិភពលោកឡើង​ដល់ជាង​១៩៩លាននាក់ហើយ
02, Aug 2021 , 6:49 pm        
រូបភាព
បុរសប្រេស៊ីលម្នាក់យំ ក្បែរផ្នូរសាច់ញាតិខ្លួនដែលបាន_បាត់បង់ជីវិតដោយកូវីដ-១៩។ រូបថត AFP
បុរសប្រេស៊ីលម្នាក់យំ ក្បែរផ្នូរសាច់ញាតិខ្លួនដែលបាន_បាត់បង់ជីវិតដោយកូវីដ-១៩។ រូបថត AFP
គិតត្រឹម​ថ្ងៃទី​២ ខែសីហា នេះ ករណីឆ្លងកូវីដ-១៩​លើពិភពលោក​ឡើង​ដល់ជាង​១៩៩លាន ក្នុង​ស្លាប់ជាង៤.២លាននាក់ និង​សះស្បើយ​ជាង​១៧៩​លាននាក់។

 
ក្នុងចំណោម​អ្នកជំងឺជាង​១៩៩លាននាក់ សហរដ្ឋអាមេរិក មានជាង​៣៥.៧លាននាក់ ឥណ្ឌាជាង​៣១.៦លាននាក់ ប្រេស៊ីលជិត​២០លាននាក់ ខណៈរុស្ស៊ី និង​បារាំង មានជាង​៦លាននាក់​រៀងៗខ្លួន។
 
ចក្រភពអង់គ្លេស និង​តួកគី មាន​អ្នកឆ្លង​ជាង​៥លាននាក់ ដែលប្រដេញតាមពីក្រោយ​ដោយ អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីតាលី អ៊ីរ៉ង់ អាល្លឺម៉ង់ និងឥណ្ឌូណេស៊ី ដែលមានពី​ជាង៣លាន ទៅ​ជិត​៥លានករណី។
 
បណ្តាប្រទេសដែលមានជាង​២លាន​ករណី មាន ប៉ូឡូញ ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង អ៊ុយក្រែន និងប៉េរូ ខណៈ ហូឡង់ ឆែក អ៊ីរ៉ាក់ ស៊ីលី ហ្វីលីពីន កាណាដា បង់​ក្លាដែស ម៉ាឡេស៊ី បែលហ្ស៊ិក ស៊ុយអែត រូម៉ានី និង​ប៉ាគីស្ថាន សុទ្ធតែមាន​ជាង​១លានករណីរៀងៗខ្លួន។
 
ក្នុងចំណោមអ្នកស្លាប់​ជាង​៤.២លាននាក់ សហរដ្ឋអាមេរិក មានជិត​៦៣ម៉ឺននាក់ ប្រេស៊ីលជាង​៥៥ម៉ឺននាក់ ឥណ្ឌាជាង​៤២ម៉ឺននាក់ ម៉ិកស៊ិក​ជាង​២៤ម៉ឺននាក់ ប៉េរូជិត​២០ម៉ឺននាក់ រុស្ស៊ីជិត​១៦ម៉ឺននាក់ ចក្រភពអង់គ្លេស និងអ៊ីតាលី ជិត​១៣ម៉ឺននាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com