កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ កីឡាការិនីប្រដាល់ហ្វីលីពីន Nesthy បានមេដាយប្រាក់ ក្រោយចាញ់ម្ចាស់ផ្ទះជប៉ុន Sena
03, Aug 2021 , 11:52 am        
រូបភាព
កីឡាការិនីប្រដាល់ហ្វីលីពីន Petecio Nesthy ទទួលបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ក្រោយចាញ់កីឡាការិនីជប៉ុន Irie Sena។ រូបថត AFP
កីឡាការិនីប្រដាល់ហ្វីលីពីន Petecio Nesthy ទទួលបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ក្រោយចាញ់កីឡាការិនីជប៉ុន Irie Sena។ រូបថត AFP
កីឡាការិនីប្រដាល់ហ្វីលីពីន Petecio Nesthy ទទួលបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ក្រោយចាញ់កីឡាការិនីជប៉ុន Irie Sena ក្នុងពិន្ទុ ៥ ទល់នឹង ០ នៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទម្ងន់ស្រាលពី៥៤ទៅ៥៧គីឡូក្រាម។



នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nesthy បានយកឈ្នះកីឡាការិនីអ៊ីតាលី Testa Irma ខណៈ Sena បានយកឈ្នះកីឡាការិនីអង់គ្លេស Artingstall Karriss។ Sena បានមេដាយមាស Nesthy បានមេដាយប្រាក់ រីឯ Irma និង Karriss បានមេដាយសំរឹទ្ធស្ទួន។

នេះជាការទទួលបានមេដាយទីពីររបស់ហ្វីលីពីនពីព្រឹតិ្តការណ៍អូឡាំពិកក្រុងតូក្យូ បន្ទាប់ពីកីឡាការិនី Diaz Hidilyn បានឈ្នះមេដាយមាសលើវិញ្ញាសាលើកទម្ងន់៥៥គីឡូក្រាម៕


© រក្សាសិទ្ធិដោយ thmeythmey.com