COVID-19
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូងរកឃើញអ្នកកើតដែលតាបូក (Delta Plus) ពីរករណីដំបូង
03, Aug 2021 , 7:44 pm        
រូបភាព
ក្រុមគ្រូពេទ្យកូរ៉េខាងត្បូងវិភាគវត្ថុសំណាក។ រូបថត AFP
ក្រុមគ្រូពេទ្យកូរ៉េខាងត្បូងវិភាគវត្ថុសំណាក។ រូបថត AFP
ដោយ: ថ្មីៗ
ភ្នាក់ងារប្រយុទ្ធ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានរកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី ដែលតាបូក (Delta Plus) ពីរករណី។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ នាថ្ងៃទី៣ ខែសីហា។

 
ករណីដំបូងគឺជាបុរសអាយុប្រមាណ៤០ឆ្នាំម្នាក់ដែលមិនមានប្រវត្តិធ្វើដំណើរ រីឯករណីទីពីរ ជាអ្នកដំណើរពីសហរដ្ឋអាមេរិក ហើយជាអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ទាំងពីរដូស។
 
 វីរុសបំប្លែងខ្លួន «ទម្រង់ដែលតាបូក» នេះ មានអត្រាឆ្លងខ្លាំងជាងមុន និងអាចកាត់បន្ថយប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនមនុស្ស។ ឥណ្ឌាដែលជាប្រភពដើមនៃវីរុសដែលតា ក៏មានអត្រាអ្នកឆ្លង ដែលតាបូកច្រើនជាងគេផងដែរ ហើយក្រៅពីនេះ មាននៅអង់គ្លេស ព័រទុយហ្គាល់ ជប៉ុន អាមេរិក ស្វីស រុស្ស៊ី និងប៉ូឡូញ ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com