កីឡាអន្តរជាតិ
អន្តរជាតិ
អាយុត្រឹម១២ឆ្នាំប៉ុណ្ណោះ កុមារីជប៉ុន Kokona Hiraki ឈ្នះមេដាយប្រាក់អូឡាំពិក
05, Aug 2021 , 8:29 am        
រូបភាព
ពីឆ្វេងទៅស្តាំ ម្ចាស់មេដាយប្រាក់ Hiraki Kokona, ម្ចាស់មេដាយមាស Yosozumi Sakura និងម្ចាស់មេដាយសំរឹទ្ធ Sky Brown ។ រូបថត Xinhua
ពីឆ្វេងទៅស្តាំ ម្ចាស់មេដាយប្រាក់ Hiraki Kokona, ម្ចាស់មេដាយមាស Yosozumi Sakura និងម្ចាស់មេដាយសំរឹទ្ធ Sky Brown ។ រូបថត Xinhua
ដោយ: រួបរួម
Kokona Hiraki អាយុ១២ឆ្នាំ និង Sky Brown អាយុ១៣ឆ្នាំ ទទួលមេដាយប្រាក់ និងសំរឹទ្ធលើវិញ្ញាសា Women’s Park នៃកីឡាក្តារបន្ទះ (Skateboarding) ពីព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ។ ជ័យលាភីនេះ បានធ្វើឲ្យពួកគេក្លាយជាម្ចាស់មេដាយអូឡាំពិកដ៏ក្មេងបំផុតបើគិតចាប់តាំងពីឆ្នាំ១៩៣៦មក។

 
នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃពុធនេះ កីឡាការិនីជប៉ុនពីរនាក់រកពិន្ទុបានខ្ពស់ជាងគេ ដោយ Sakura Yosozumi អាយុ១៩ឆ្នាំ ឈ្នះមេដាយមាស រីឯ Konona Hiraki បានមេដាយប្រាក់ និងកីឡាការិនីអង់គ្លេស Sky Brown បានមេដាយសំរឹទ្ធ។
 
ទាំង Hiraki កើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៨ និង Brown កើតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៨ បើក្នុងករណីពួកគេបានមេដាយមាស ពួកគេត្រូវក្លាយជាម្ចាស់កំណត់ត្រាថ្មីនៅអូឡាំពិកក្នុងនាមជាអត្តពលិកវ័យក្មេងជាងគេបំផុតដែលឈ្នះមេដាយមាស។
 
បច្ចុប្បន្ន ម្ចាស់កំណត់ត្រាដែលឈ្នះមេដាយមាសអូឡាំពិកវ័យក្មេងជាងគេបំផុត គឺ Marjorie Gestring កីឡាការិនីជ្រមុជទឹកអាមេរិក ដែលបានឈ្នះកាលពីឆ្នាំ១៩៣៦។ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូនេះ កីឡាការិនីក្តារបន្ទះជប៉ុនម្នាក់ទៀត គឺ Momiji Nishiya ក៏បានឈ្នះមេដាយមាសក្នុងអាយុ១៣ឆ្នាំផងដែរ ប៉ុន្តែមានអាយុច្រើនជាង Gesstring ពីរខែនៅពេលបានមេដាយមាសនោះ៕
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com