កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូ៖ ថៃ និងហ្វីលីពីន បានមេដាយសំរឹទ្ធម្នាក់មួយបន្ថែមទៀត
05, Aug 2021 , 7:29 pm        
រូបភាព
ដោយ: រួបរួម
នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា នេះ ថៃ និងហ្វីលីពីន បានបង្កើនចំនួនមេដាយរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020) ដោយឈ្នះមេដាយសំរឹទ្ធម្នាក់មួយលើវិញ្ញាសាកីឡាប្រដាល់។

 
កីឡាការិនីថៃ Seesondee Sudaporn បានមេដាយសំរឹទ្ធស្ទួនលើវិញ្ញាសាកីឡាប្រដាល់ទម្ងន់ស្រាល (៥៧-៦០គីឡូក្រាម) ជាមួយកីឡាការិនីហ្វាំងឡង់ Mira Marjut Johanna។ កីឡាការិនីទាំងពីរសុទ្ធតែចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
នៅថ្ងៃដដែល កីឡាករប្រដាល់ហ្វីលីពីន Marcial Eumir បានមេដាយសំរឹទ្ធស្ទួន ជាមួយកីឡាករនៃគណៈកម្មការអូឡាំពិករុស្ស៊ី Bakshi Gleb ក្នុងទម្ងន់មធ្យម (៦៩ ទៅ៧៥គីឡូក្រាម) ក្រោយចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។
 
សម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលចូលក្នុង Tokyo 2020 នេះ ឥណ្ឌូណេស៊ី ជោគជ័យជាងគេ ដោយទទួលបានមេដាយ៥ (មាស១ ប្រាក់១ និងសំរឹទ្ធ៣) បន្ទាប់មកហ្វីលីពីន ដែលបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១។ ថៃ មានមេដាយ២ ក្នុងនោះមាស១ និងប្រាក់១ ខណៈម៉ាឡេស៊ី បានមេដាយសំរឹទ្ធ១៕
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com