អត្ថបទពាណិជ្ជកម្ម
១ឆ្នាំមានតែម្តងប៉ុណ្ណោះ! រួសរាន់ដាក់ពាក្យឥឡូវនេះ ក្នុងកម្មវិធីពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថី្ម២០២១
06, Aug 2021 , 5:59 pm        
រូបភាព
ពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថ្មី ២០២១ ដែលផ្តួចផ្តើមឡើងដោយសហគ្រិនខ្មែរ រៀបចំដោយ Mango Tango Asia នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៥ ខែ ដោយផ្តល់ការណែនាំនិងបង្វឹក។
 
ដើម្បីជ្រើសរើសនិងផ្តល់រង្វាន់ដល់ធុរកិច្ចបង្កើតថ្មីដែលមានសក្តានុពលលើ ៤ប្រភេទអាជីវកម្មដែលមានដូចជា៖ 
 
- ធុរកិច្ចបង្កើតថ្មីឆ្នើម (៣ រង្វាន់)
- ធុរកិច្ចស្ត្រី (១ រង្វាន់)
- ធុរកិច្ចសង្គម (១ រង្វាន់) 
- ធុរកិច្ចនវានុវត្តន៍ (១ រង្វាន់) ។
 
ជាក់ស្តែង៣៦ អាជីវកម្មនឹងត្រូវជ្រើសរើសដំបូងដើម្បីទទួលវគ្គបណ្តុះបណ្តាលនិងការណែនាំដើម្បីជួយម្ចាស់ អាជីវកម្មបង្កើតយុទ្ធសាស្រ្តឆ្ពោះទៅរកទីផ្សារ (Go- to Market) ក្នុងរយៈពេល ៦ សប្តាហ៍។ ក្រោយពីនោះ អាជីវកម្មចំនួន ១៨ ដែលជ្រើសចេញពី៣៦ក្រុមក្នុង
 
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងទទួលបានការហ្វឹកហាត់បន្ថែមលើការធ្វើបទបង្ហាញអាជីវកម្មប្រកបដោយប្រសិទ្ធភាពដើម្បីប្រកួតយកជ័យលាភីចុងក្រោយ ៦ ក្រុម។ ជ័យលាភីនឹងទទួលបានពានរង្វាន់ លិខិតទទួលស្គាល់ ប្រាក់រង្វាន់ និង ជំនួយគាំទ្រផ្នែកទីផ្សារដែលមានតម្លៃស្មើនឹង ១២០០ ដុល្លារអាមេរិក។ 
 
សហគ្រិនខ្មែរផ្តួចផ្តើមបង្កើតកម្មវិធីនេះក្នុងគោលបំណងដើម្បីលើកកម្ពស់ ផ្សារភ្ជាប់ និង អភិវឌ្ឍ សហគ្រិនភាព និងជម្រុញវប្បធម៌សហគ្រិនភាពនៅកម្ពុជា។
 
សហគ្រិនខ្មែរ (KE: Khmer Enterprise) គឺជាស្ថាប័នប្រតិបត្តិករក្រោមចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រ និង ជួយដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម (SMEs) តាមរយៈ
 
១. ការបង្កើនសមត្ថភាព
២. ការលើកកម្ពស់វប្បធម៌សហគ្រិនភាព
៣. ការបង្កើតបណ្តាញទំនាក់ទំនង
៤. ការផ្តល់មូលនិធិដើមទុន
 
ជំនួយអាចមានក្នុងទម្រង់ជាហិរញ្ញវត្ថុ ការប្រឹក្សាយោបល់លើធុរៈកិច្ច និង ជំនួយបច្ចេកទេស ។
 
កម្មវិធីពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថ្មី ២០២១ បានបើកទទួលពាក្យចូលរួមចាប់ពីថ្ងៃនេះតទៅ។ សហគ្រិនដែលចាប់អារម្មណ៍អាចធ្វើការចុះឈ្មោះឥឡូវនេះតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/37dUTFv
 
ថ្ងៃផុតកំណត់នៃការទទួលពាក្យនៅថ្ងៃទី១៦ខែសីហា ឆ្នាំ២០២១។ 
 
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកយើងតាមរយៈ [email protected] cc [email protected]​​ ឬ 077 725 406.
 

Tag:
 Band Of Mangoes
© រក្សាសិទ្ធិដោយ thmeythmey.com