កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកអាល្លឺម៉ង់ម្នាក់ត្រូវបានបណ្តេញចេញពីព្រឹត្តិការណ៍អូឡាំពិក ដោយសារបានដាល់ទៅលើសេះពេលប្រកួត
07, Aug 2021 , 6:27 pm        
រូបភាព
អ្នកស្រី Kim Raisner គ្រូជំនួយនៃក្រុមកីឡា Mordern Pentathlon ត្រូវបានបណ្តេញពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020) បន្ទាប់ពីទូរទស្សន៍អាល្លឺម៉ង់បានពិនិត្យឃើញតាមរូបភាពវីដេអូ ដែលបង្ហាញថា គាត់បានយកដៃទៅដាល់លើសេះ នាអំឡុងនៃការប្រកួតកាលពីថ្ងៃសុក្រកន្លងមក។



តាមសំឡេងក្នុងឃ្លីបវីដេអូ អ្នកស្រី Kim Raisner បានស្រែកបញ្ជាទៅកីឡាការិនី Annika Schleu ឲ្យវាយទៅលើសេះឈ្មោះ Saint Boy ដោយសារតែនាងពិបាកគ្រប់គ្រងនាអំឡុងនៃការប្រកួតជុំ Showjumping (លោតសម្តែង) នៃវិញ្ញាសាផ្នែកនារី។ កីឡាការិនី Annika ក៏មានទឹកមុខមិនសប្បាយចិត្តផងដែរនៅពេលដែលពិបាកបញ្ជាសេះរបស់ខ្លួន ហើយខណៈនោះស្រាប់តែ គ្រូជំនួយបានយកដៃទៅដាល់លើសេះ។  

ស្ថាប័នរៀបចំការប្រកួតកីឡា Pentathlon ទំនើប (UIPM) ដែលបានមើលវីដេអូឡើងវិញ បានវាយតម្លៃថា សកម្មភាពរបស់អ្នកស្រី Kim Raisner ជាសកម្មភាពហិង្សាដែលរំលោភលក្ខន្តិកៈនៃការប្រកួត ជាពិសេសព្រឹត្តិការណ៍អូឡាំពិក។

«ក្រុមប្រឹក្សាប្រតិបត្តិ UIPM ផ្តល់នូវកាតខ្មៅទៅគ្រូបង្វឹក Kim Rainsner ដោយដកសិទ្ធិចេញពីការប្រកួតដែលនៅសេសសល់ក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ»។ នេះជាការសម្រេច ដែលបង្ខំឲ្យអតីតកីឡាការនីកាលពីព្រឹត្តិការណអូឡាំពិកឆ្នាំ២០០៤ ត្រូវត្រឡប់ទៅផ្ទះវិញមុនពេលកំណត់។





Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com