កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ មុនថ្ងៃបញ្ចប់ អាមេរិកមានមេដាយមាសតិចជាងចិនតែ២ប៉ុណ្ណោះ
08, Aug 2021 , 6:59 am        
រូបភាព
កីឡាករអាមេរិក២រូប និងកីឡាករចិន១រូប នាការប្រកួតរត់ល្បឿន១០០ម៉ែត្រកន្លងមក។ រូបថត AFP
កីឡាករអាមេរិក២រូប និងកីឡាករចិន១រូប នាការប្រកួតរត់ល្បឿន១០០ម៉ែត្រកន្លងមក។ រូបថត AFP
ថ្ងៃអាទិត្យ ទី៨ ខែសីហា នេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ឈានដល់ថ្ងៃប្រកួតចុងក្រោយលើវិញ្ញាសាកីឡាដែលនៅសេសសល់។ ចិនឈ្នះមេដាយមាស៣៨ ដោយលើសអាមេរិក២មេដាយ ប៉ុន្តែអាមេរិកមានប្រៀបដាច់លើចំនួនមេដាយប្រាក់ និងសំរឹទ្ធ។

 
តាមតារាងចំណាត់ថ្នាក់ [អាទិភាពលើចំនួនមេដាយមាស] គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ក្រៅពីចិន និងសហរដ្ឋអាមេរិកដែលត្រូវប្រទាញប្រទាញគ្នា ជប៉ុនអាចបន្តឈរនៅចំណាត់ថ្នាក់លេខ៣ ខណៈគណៈកម្មការជាតិអូឡាំពិករុស្ស៊ី និងចក្រភពអង់គ្លេស នៅប្រទាញប្រទង់គ្នាសម្រាប់ចំណាត់ថ្នាក់លេខ៤។
 
មេដាយសរុបជាង១០០០ហើយដែលត្រូវបានបំពា់ដល់អត្តពលិកពីក្រុម/តំបន់/ប្រទេស សរុបចំនួន៩៣ ក្នុងនោះមានមេដាយមាស៣២៧ ប្រាក់៣២៥ និងសំរឹទ្ធ៣៩៤៕
 



Tag:
 Tokyo Olympics
© រក្សាសិទ្ធិដោយ thmeythmey.com