ជាតិ
ពីនេះ ពីនោះ
តើយើ់ងអាចកត់សម្គាល់ត្រីពោព្រុយ បានដោយរបៀបណា?
09, Aug 2021 , 9:59 pm        
រូបភាព
ត្រីពោព្រុយ។ រូបភាព៖ FishBase
ត្រីពោព្រុយ។ រូបភាព៖ FishBase
ដោយ៖ ឈុត ទូច

ត្រីពោព្រុយ គឺជាប្រភេទត្រីឥតស្រកា អម្បូរជាមួយត្រីពោ និងត្រីប្រាដែរ ប៉ុន្តែ វាមានប្រវែងដងខ្លួនស្តង់ដាអតិបរមា រហូតដល់ ៣០០សង់ទីម៉ែត្រ និងទម្ងន់ ៣០០គីឡូក្រាម ខណៈ ត្រីពោ មានប្រវែងដងខ្លួនអតិបរមា ១៣០ សង់ទីម៉ែត្រប៉ុណ្ណោះ។


ត្រីពោព្រុយ គឺជាប្រភេទត្រីកម្រ និងជិតផុតពូជ មានឈ្មោះ Giant pangasius (Pangasius sanitwongsei) ។ ត្រីប្រភេទនេះ វាធ្វើចរាចរផ្លាស់ទីទៅរស់នៅក្នុងទន្លេ និងបឹងធំៗ ដូចជាទន្លេមេគង្គ និងបឹងទន្លេសាបជាដើម។ វាស៊ី ត្រី ក្តាម កំពឹស ជាអាហារ ប៉ុន្តែ ត្រីពោព្រុយធំពេញវ័យ វាក៏ចូលចិត្តស៊ីសាកសពបក្សី និងសាច់ឆ្កែ ដែលជាទូទៅគេប្រើសម្រាប់ធ្វើជានុយផងដែរ។
យើងអាចកំណត់អត្តសញ្ញាណរបស់ត្រីពោព្រុយ បាន តាមរយៈការធ្វើការសង្កេតទៅលើព្រុយខ្នង និងព្រុយទ្រូង ដែលមានសភាពលយវែងដូចអង់តែន ខុសពីត្រីពោ។ ចំណែកនៅចុងព្រុយគូទ មានអុជពណ៌ខ្មៅមួយ។ 
 
បច្ចុប្បន្ននេះ យើងអាចឃើញមានវត្តមានត្រីពោព្រុយដោយកម្រ។ មានបញ្ហាប្រឈមជាច្រើន ចំពោះត្រីពោព្រុយ ដូចជា ការបាត់បង់ទីជម្រក ការនេសាទហួសកម្រិត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តាមដងទន្លេមេ និងការសាងសង់ទំបន់វារីអគ្គិសនីជាដើម។ ត្រីពោព្រុយ ស្ថិតក្នុងចំណាត់ថ្នាក់ជាប្រភេទត្រី «រងគ្រោះថ្នាក់ជិតផុតពូជ» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com