ពីនេះ ពីនោះ
រូបត្លុក
ពពាយនាយលក់ ដីធ្លី-ផ្ទះសម្បែង កាន់តែកើនឡើង?
10, Aug 2021 , 7:19 am        
រូបភាព
ដោយ៖ឈុត ឈាណា
 
ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យផ្លូវការ និងមិនផ្លូវការជាច្រើននាក់នាំគ្នាពពាយនាយលក់ផលិតផលរបស់ខ្លួនគ្រប់ទីកន្លែង។ ថៅកែអចលនទ្រព្យស្របច្បាប់ ពិតប្រាកដ មានយីហោត្រឹមត្រូវ ហាក់មិនសូវប្រឈមនឹងបញ្ហាប៉ុន្មានឡើយ បើទោះបីជាកូវីដនៅបន្តគំរាមកំហែងយ៉ាងណាក្តី។ ប៉ុន្តែ អ្នកជំនួញអចលនទ្រព្យដែលទើបហក់ចូលក្នុងទីផ្សារថ្មីថ្មោង និងមិនទាន់មានគតិយុទ្ធត្រឹមត្រូវ១០០% ប្រឈមនឹងការលក់មិនចេញផលិតផលរបស់ខ្លួន។ ទោះជាយ៉ាងណាក្តី ទីផ្សារអចលនទ្រព្យត្រូវបានអ្នកជំនាញមួយចំនួនយល់ឃើញថា កំពុងតែចាល់ច្រើនជ្រុលពេកហើយ បើប្រៀបធៀបទៅនឹងតម្រូវការពិតប្រាកដរបស់ទីផ្សារនោះ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com