ជាតិ
ពីនេះ ពីនោះ
«អសាធន,អសាធនភាព និងអសាធនីយ»មានន័យច្បាស់លាស់ដូចម្តេច? 
×![]()
«អសាធន»មានន័យថា សេចក្តីសម្រេចលើកទោសព្រហ្មទណ្ឌ។ «អសាធនភាព»ភាពដែលគ្មានធនធាននឹងបង់ពន្ធដារ ឬសំណងដល់គេបាន។ ចំណែក«អសាធនភាព»មានន័យថា ដែលគ្មានធនធាននឹងបង់ពន្ធដារ ឬសំណងដល់គេបាន។ នេះបើតាមសទ្ទានុក្រមពាក្យថ្មីដែលរៀបរៀងដោយលោក ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ។
«អសាធន»មានថ្នាក់ពាក្យជានាមសព្ទ មានន័យថាសេចក្តីសម្រេចលើកទោសព្រហ្មទណ្ឌ។ សេចក្តីសម្រេចរបស់តុលាការដែលកាត់ឲ្យជនជាប់ចោទរួចខ្លួន ព្រោះមានកាលៈទេសៈណាមួយនាំឲ្យផុតពីទោស ទោះបីមានពិរុទ្ធលើជននោះក៏ដោយ។
«អាសាធនភាព»មានថ្នាក់ពាក្យជានាមសព្ទ មានន័យថា ភាពដែលគ្មានធនធាននឹងបង់ពន្ធដារ ឬសំណងដល់គេបាន។ ភាពដែលសងបំណុលគេមិនបាន ភាពដែលគ្មានប្រាក់បង់។ ចំណែក«អាសាធនីយ»មានថ្នាក់ពាក្យជា គុណសព្ទ មានន័យថាដែលគ្មានប្រាក់សម្រាប់សងបំណុល ដែលមិនអាចសងបំណុលគេបាន,ដែលបំពេញកាតព្វកិច្ចពុំបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com