អត្ថបទពាណិជ្ជកម្ម
អបអរសាទរ! អេស៊ីលីដាម៉ូបាល មានអតិថិជនជាង២លាននាក់ កំពុងប្រើប្រាស់
12, Aug 2021 , 11:17 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ស្របពេលដែលនិន្នាការនៃការប្រើប្រាស់នូវការទូទាត់បែបឌីជីថល នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  កម្មវិធីអេស៊ីលីដាម៉ូបាល ដែលជាកម្មវិធីអែប លើប្រព័ន្ធទូរស័ព្ទដៃដ៏ទំនើប និងទាន់សម័យ របស់ធនាគាអេស៊ីលីដា កំពុងតែមានការនិយមប្រើប្រាស់យ៉ាងសកម្មផងដែរ។  រហូតមកដល់ពេលនេះ មានអតិថិជន២លាននាក់ កំពុង​ប្រើប្រាស់អេស៊ីលីដាម៉ូបាល ក្នុងការទូទាត់ទំនិញ និងសេវាផ្សេងៗជារៀងរាល់ថ្ងៃ។
 
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងក្រៃលែង ចំពោះការជឿជាក់របស់អតិថិជន ដែលបានប្រើប្រាស់អេស៊ីលីដាម៉ូបាល ក្នុងការទូទាត់ថ្លៃទំនិញនិងសេវានានា។ 
 
លោកស្រីបានថ្លែងថា ៖«តាំងនាមឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារអេស៊ីលីដា នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន២លាននាក់ ដែលកំពុងប្រើប្រាស់យ៉ាងសកម្ម ដែលបង្ហាញពីការទុកចិត្ត និងភាពជឿជាក់ ក្នុងការប្រើប្រាស់អេស៊ីលីដាម៉ូបាល របស់ធនាគារអេស៊ីលីដា»។
 
ជាមួយអេស៊ីលីដាម៉ូបាល គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។
កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរ មកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។ 
 
លើសពីនោះទៅទៀត អតិថិជនអាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ។ កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់បា្រក់តាមខ្លួន សម្រាប់​ទូទាត់ រួមទាំងការរាប់លុយលើស ខ្វះ និងលុយក្លែងក្លាយជាដើម ។ 
 
វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈ App Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់ សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕






 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com