កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ សៀវម៉ី​ បាន​មេដាយមាស ខណៈ​ដាវីន និងសុផល បាន​ប្រាក់​នៅ​រសៀល​នេះ
21, Dec 2013 , 2:03 pm        
រូបភាព
ស៊ន សៀវម៉ី នា​ជំនួប​ជាមួយ​ហ្វីលីពីន។ រូបថត NagaWorld-Kem Sovanna
ស៊ន សៀវម៉ី នា​ជំនួប​ជាមួយ​ហ្វីលីពីន។ រូបថត NagaWorld-Kem Sovanna
នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៣ នេះ កីឡា​តៃក្វាន់ដូ​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស​១ និង​មេដាយ​ប្រាក់​២ ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី​២៧នៅ​សង្វៀន Wunna Theikdi ទីក្រុង​ណៃពីដរ។



ក្នុងការ​ប្រកួត​ទម្ងន់​ ៦៧-៧៣គីឡូក្រាម កីឡាការិនី ស៊ន សៀវម៉ី បាន​យក​ឈ្នះកីឡាការិនីវៀតណាម​ ១០-៧ ហើយ​បន្តបំបាក់កីឡាការិនីហ្វីលីពីន ៦-៣ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

នៅ​វគ្គ​ផ្តាច់ព្រ័ត្រ សៀវម៉ី បាន​ធ្វើឲ្យ​គូ​ប្រជែងមក​ពីឥណ្ឌូនេស៊ី មិនអាចតបតបាន​ក្នុងលទ្ធ​ផល ១៧-០។
សៀវម៉ី ក្លាយ​ជាជ័យ​លាភី​មេដាយ​មាស​ទី​៨​សម្រាប់កម្ពុជា។ ក្នុងវិញ្ញាសា​នេះ សៀវម៉ី បាន​មេដាយមាស ឥណ្ឌូនេស៊ី បាន​មេដាយ​ប្រាក់ ខណៈប្រ៊ុយណេ និង​ហ្វីលីពីន បាន​សំរិទ្ធ។

ដោយឡែក កីឡាករ ម៉ៅ សុផល ដែល​ខំ​ប្រកួត​ទាំងមាន​បញ្ហា​ជង្គង់ បាន​ចាញ់​កីឡាករ​វៀតណាម ៥-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​បាន​ទទួល​ត្រឹម​មេដាយ​ប្រាក់ ខណៈ ស៊ន ដាវីន ដែល​ជា​បង​ស្រី​បង្កើតរបស់ សៀវម៉ី បាន​ចាញ់គូ​ប្រជែងមក​ពី​ហ្វីលីពីន​ទាំងមិនអស់​ចិត្ត​ក្នុងលទ្ធ​ផល ៦-៤ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ការ​ប្រកួត​ទម្ងន់​លើស​៧៣​គីឡូក្រាម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com