អត្ថបទពាណិជ្ជកម្ម
Prince Group ចាប់ដៃគូសហការជាមួយអង្គការ Caring for Cambodia ឧបត្ថម្ភដល់កម្មវិធីត្រៀមរៀបចំអាជីពការងារ
12, Aug 2021 , 3:15 pm        
រូបភាព
រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១] មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) ជាផ្នែកមួយដែលធ្វើការលើសកម្មភាពសប្បុរសធម៌ របស់ ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយ ក្នុងចំណោមពហុក្រុមហ៊ុន ដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា នឹងឧបត្ថម្ភដល់កម្មវិធីត្រៀមរៀបចំអាជីពការងារដល់សិស្សនិស្សិត ដែលមានការដឹកនាំដោយអង្គការ Caring for Cambodia។ អង្គការ Caring for Cambodia គឺជាអង្គការសប្បុរសធម៌ឈានមុខគេ ដែលផ្តល់ការអប់រំឥតគិតថ្លៃ ដល់និស្សិតក្រីក្រចំនួន ៧០០០នាក់ សម្រាប់ឆ្នាំសិក្សាខាងមុខនេះ។ 
 
ភាពជាដៃគូជាមួយអង្គការ Caring for Cambodia ដែលបានប្រកាសនៅថ្ងៃទិវាយុវជនអន្តរជាតិ ដែលបានគូសបញ្ជាក់ពីរបៀបដែលព្រីនស៍ គ្រុប បានចាប់ផ្តើមដំណើរថ្មីនៅគ្រាដ៏សំខាន់មួយ នៅខណៈពេលដែលភាពអត់ការងារធ្វើរបស់យុវជន ត្រូវបានគេរំពឹងថា នឹងមានការកើនឡើង ដោយសារតែស្ថានភាពជំងឺរាតត្បាតកូវីត-១៩ នៅកម្ពុជា មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ តាមរយៈការគាំទ្រដល់កម្មវិធីត្រៀមរៀបចំអាជីពការងារ ព្រីនស៍ គ្រុបបាន និងកំពុងសម្លឹងមើលការវិនិយោគនៅក្នុងប្រទេសកម្ពុជា នាពេលអនាគត តាមរយៈការផ្តល់សិទ្ធិអំណាច និងផ្ទៀងផ្ទាត់ដល់វិធីសាស្រ្តតាមស្ថាប័ន ក្នុងការអភិវឌ្ឍយុវជន។
 
លោក Jamie Amelio ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការ Caring for Cambodia បានមានប្រសាសន៍ថា៖ «ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការធ្វើជាដៃគូជាមួយ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ពីព្រោះពួកយើង កំពុងតែសម្លឹងរកមើលឱកាស ដើម្បីពង្រីក និងលើកកម្ពស់កម្មវិធីត្រៀមរៀបចំអាជីពការងាររបស់យើង»។


 
សម្រាប់លោក  Jamie Amelio នៅក្នុងបរិស្ថានថ្មីដែលបានកំណត់ឡើង នាកំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីត-១៩ សិស្សនិស្សិតនៅវិទ្យាល័យ និងសាកលវិទ្យាល័យ នឹងត្រូវការការគាំទ្រជាច្រើន ដើម្បីជួយពួកគេឱ្យកសាងនូវគ្រឹះដ៏រឹងមាំសម្រាប់អនាគត។ លោក Jamie Amelio បន្តថា៖«អង្គការ Caring for Cambodia ជឿជាក់ថា ភាពជាដៃគូទាំងក្នុងវិស័យសាធារណៈ និងឯកជន ដែលពាក់ព័ន្ធនឹងនិយោជកដ៏មានសក្តានុពល ដូចជាសមាជិកនៃក្រុមហ៊ុនរបស់ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) និងក្រសួងអប់រំយុវជននិងកីឡា នឹងធ្វើឱ្យយើងទទួលបានលទ្ធផលនៃការអប់រំដ៏ល្អប្រសើរ»។
 
កម្មវិធីត្រៀមរៀបចំអាជីពការងារ បានចាប់ផ្តើមដំណើរការជាផ្លូវការ នៅឆ្នាំ២០០៦ ដោយបានជួយសិស្សនិស្សិតជាង ៣០០០នាក់ ជារៀងរាល់ឆ្នាំ តាមរយៈការផ្តល់ព័ត៌មានទាក់ទងនឹងអាហារូបករណ៍ ផ្តល់នូវការបណ្តុះបណ្តាលទាក់ទងនឹងជំនាញ (ឧទាហរណ៍៖ ដូចជាការពង្រឹងជំនាញសម្ភាសន៍របស់ពួកគេ) ការផ្តល់នូវការបណ្តុះបណ្តាលកម្មសិក្សា ការរៀបចំពិព័រណ៍ការងារ ការរៀបចំដំណើរទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យនានា និងការណែនាំសិស្សវិទ្យាល័យ ទៅកាន់វាគ្មិនលើកទឹកចិត្តជាច្រើន មកពីវិស័យផ្សេងៗគ្នា។ កម្មវិធីនេះ ធ្វើឱ្យឃើញថាសិស្សវិទ្យាល័យ មានភាពខុសគ្នាខ្លាំង ទៅនឹងនិស្សិតក្រោយបញ្ចប់ការសិក្សា ព្រោះថានិស្សិតដែលបញ្ចប់ការសិក្សាពីសាលា Caring for Cambodia ងាយនឹងចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យចំនួន១៨ដង បើប្រៀបធៀបនឹងមធ្យមភាគថ្នាក់ជាតិ។
 
លោក Cliff Koh អគ្គលេខាធិការរបស់ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានមានប្រសាសន៍ថា៖«ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏មានឥទ្ធិពលខ្ពស់ ដូចជាកម្មវិធីត្រៀមរៀបចំអាជីពការងារ របស់អង្គការ Caring for Cambodia នេះ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលប្រកបដោយការទទួលខុសត្រូវ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអប់រំ ការថែរក្សាសុខភាព និងគំនិតផ្តួចផ្តើម ក្នុងសហគមន៍ យើងសង្ឃឹមថា ការឧបត្ថម្ភដល់កម្មវិធីរៀបចំអាជីពការងារ របស់អង្គការ Caring for Cambodia នឹងជួយដល់យុវជនកម្ពុជា នៅក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ជីវិតរបស់ពួកគេ»។
 
លើសពីនេះទៅទៀត កម្មវិធីនេះ ក៏ជួយដល់អតីតនិស្សិតរបស់អង្គការ Caring for Cambodia ដែលកំពុងបន្តសិក្សានៅសាកលវិទ្យាល័យនានា ជាមួយនឹងដំណើរការស្វែងរកការងាររបស់ពួកគេ។ សាលារៀនដែលមានការគាំទ្រដោយអង្គការ Caring for Cambodia គឺជាសាលាតែមួយគត់នៅក្នុងប្រទេស ដែលបានរៀបចំឱ្យសិស្សនិស្សិត នូវជំនាញដែលពួកគេត្រូវការ ដើម្បីជួយពួកគេឱ្យមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការងារនៅក្នុងវិស័យកំពុងមានការរីកចម្រើននានា ដូចជា៖ ទូរគមនាគមន៍ ភស្តុភារ និងអភិរក្ស។


 
នៅក្នុងវិស័យអប់រំ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានផ្តល់ការគាំទ្រជាប្រចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ពិសេសជាងនេះទៅទៀត បាននាំយកសិល្បៈ នៃការផលិតនាឡិកាស្វីស មកកាន់ប្រទេសកម្ពុជា ដោយបានបង្កើតសាលាផលិតនាឡិកាឯករាជ្យដំបូងគេរបស់ប្រទេស កាលពីឆ្នាំមុន ដែលផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការចាប់យកជំនាញហត្ថកម្មថ្មី និងទទួលបាននូវបទពិសោធន៍ចាំបាច់សំខាន់ៗ ដើម្បីជួយដល់ពួកគេនៅក្នុងទីផ្សារការងារ នៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។ សម្ព័ន្ធក្រុមហ៊ុននេះ បានធ្វើតាមយុទ្ធសាស្ត្ររួមលើវិស័យបរិស្ថាន សង្គមនិងអភិបាលកិច្ច (ESG) ដែលបានបង្កើតឡើងក្នុងនាមជាសមាជិកនៃក្រុមហ៊ុន រួមជាមួយនឹងការផ្តោតសំខាន់ ទៅលើគំនិតផ្តួចផ្តើមនៃវិស័យអប់រំ ដែលនាំមកនូវផលនារយៈពេលវែង ។
 
ក្នុងផ្នែកមួយនៃយុទ្ធសាស្រ្តដ៏លើសលុប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) អ្នកឧកញ៉ា Chen Zhi (陳志公爵) បានឆ្លើយតបទៅនឹងការអំពាវនាវ រកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើង នៃជំងឺកូវីត-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ដោយបានប្រកាសពីផែនការបរិច្ចាគថវិកាចំនួន ៣លានដុល្លារសហរដ្ឋរអាមេរិក ដើម្បីចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំង នឹងជំងឺរាតត្បាតនេះ។ នាដំណាច់ឆ្នាំ ២០២០ នេះ Chen Zhi ក៏បានប្តេជ្ញាចិត្តចូលរួមរបរិច្ចាគថវិកាចំនួន ៣លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីជួយប្រទេសកម្ពុជា ក្នុងកាទិញវ៉ាក់សាំងការពារជំងឺកូវីត-១៩ ។
 
អស់រយៈពេលជាច្រើនឆ្នាំ មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ ប្រមាណជាង ២៥០កម្មវិធី និងបានផ្តល់ជំនួយជាមូលនិធិ និងសម្ភារផ្សេងទៀតដែលមានតម្លៃប្រមាណជាង ១៤លានដុល្លារសហរដ្ឋអាមេរិកដែលជួយជាប្រយោជន៍ ជូនប្រជាជនប្រមាណ ៥០០,០០០ នាក់។  
 
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) នឹងបន្តគាំទ្រដល់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងប្រកាន់យកវិធីសាស្រ្តរួមមួយ ក្នុងការគាំទ្រដល់ការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមយ៉ាងទៀងទាត់ រួមផ្សំជាមួយនឹងដំណោះស្រាយដ៏ល្អបំផុត ក្នុងការស្វែងរកគំនិតផ្តួចផ្តើម ដែលមានឥទ្ធិពលយ៉ាងខ្ពស់នានា ដែលនឹងធានាបាននូវវឌ្ឍនភាព ប្រកបដោយនិរន្តរភាព និងស្ថិតស្ថិរ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com