ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​ធម្មជាតិ​ក្នុង​ការព្យាបាល​បញ្ហា​នៃ​ការ​លាក​សន្លាក់​
13, Aug 2021 , 6:59 am        
រូបភាព
​ការ​រលាក​សន្លាក់​ត្រូវ​បែងចែក​ជា​២​ប្រភេទ គឺ​កម្រិត​បឋម និង​មធ្យម ។​

 
​ការ​លាក​កម្រិត​បឋម​
​រាងកាយ​របស់​អ្នក​ចាំបាច់​ត្រូវតែ​បំបាត់​ជាតិពុល សម្អាត​និង​ជួសជុល​ការខូចខាត​កោសិកា ដែល​ប៉ះពាល់​ទៅ​លើ​រាងកាយ​។ ការ​រលាក​កម្រិត​បឋម គឺ​មិន​មាន​ការឈឺចាប់​ហើយ​មិន​មាន​សញ្ញា​អ្វី​នោះ​ទេ ហើយ​អ្នក​នឹង​មិន​បានដឹង​ការ​រលាក​នេះ​ទេ​។​
 
​ការ​រលាក​កម្រិត​មធ្យ​ម​
​កម្រិត​នេះ​កើតមាន នៅពេលដែល​កម្រិត​ទីមួយ​មិន​ត្រូវបាន​ព្យាបាល​។​រាងកាយ​របស់​អ្នក​និង​មិន​សូវ​អាច​ធ្វើ​ចលនា​បាន មានការ​ហើម និង​មាន​អារម្មណ៍​ឈឺចាប់ ។​ជាធម្មតា មនុស្ស​ភាគច្រើន​តែងតែ​ទៅ​រក​គ្រូពេទ្យ ដើម្បី​រក​ថ្នាំ​បំបាត់​ការឈឺចាប់ ប៉ុន្តែ​វា​នឹង​អាច​ផ្តល់​នូវ​ផល​រំខាន ពី​ការប្រើប្រាស់​របស់​វា​ក្នុង​រយៈពេល​យូរ​។ ថ្នាំ​ប្រភេទ​នេះ  នឹង​បំបាត់​នូវ​វិធី​ក្នុង​ការបំបាត់​ជាតិពុល​ក្នុង​កម្រិត​បឋម ដែល​អាច​ធ្វើឲ្យ​ការឈឺចាប់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។​
ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ អ្នក​គួរតែ​បន្ថែម​ប្រភេទ​អាហារ​បន្លែ​ពណ៌​បៃតង​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ។ ពពួក​អាហារ​ទាំងនេះ​មាន​ផ្ទុក​នូវ​សារធាតុ​ដ៏​ច្រើន​នូវ​បរិមាណ​សារជាតិ​ចិញ្ចឹម អង់​ស៊ីម និង phytochemicals ។ ចូរ​បរិភោគ​វា នៅពេល​មិន​ទាន់​បរិភោគ​អាហារ​អ្វី​នៅឡើយ នោះ​វា​នឹង​អាចជួយ​ជួសជុល​កោសិកា​រាងកាយ​របស់​អ្នក​បាន ។ ការផឹក​ទឹក​ក្តៅឧណ្ណៗ​លាយ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ ជា​រៀងរាល់​ព្រឹក នោះ​វា​នឹង​ជួយ​ជម្រុញ​នូវ​ដំណើរការ​ប្រព័ន្ធ​រំលាយ​អាហារ ។​
បង្គ្រប់​ជាតិ​ទឹក​
​ប្រសិនបើ​អ្នក​បន្ថែម​អំបិល ទៅក្នុង​ទឹក​ដែល​អ្នក​ផឹក នោះ​អ្នកនឹង​អាច​បំពេញ​នូវ​ជាតិ​រ៉ែ​សំខាន់ៗ ទៅក្នុង​រាងកាយ ដែល​ជួយ​ទ្រទ្រង់​ដល់​សុខភាព​រាងកាយ ។​
តែ​រមៀត និង​តែ​ខ្ញី​
​ខ្ញី និង​រមៀត​គឺមាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត ក្នុង​ការព្យាបាល​នូវ​បញ្ហា​នៃ​ការ​លាក​។ អ្នក​អាច​បន្ថែម​នូវ​ទឹកឃ្មុំ​បន្តិច ប្រសិនបើ​អ្នក​ចង់​ទទួលទាន​នូវតែ​ប្រភេទ​នេះ ដើម្បី​បង្កើន​រសជាតិ​របស់​វា ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com