អត្ថបទពាណិជ្ជកម្ម
ចង់ដាក់ប្រាក់ពេលណាក៏បានតាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា នៅគ្រប់ទីកន្លែង
15, Aug 2021 , 11:14 am        
រូបភាព
ជាមួយបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេរបស់ធនាគារអេស៊ីលីដាគ្រប់រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ដូចជា នៅតាមផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ និងក្រុមហ៊ុននានា ជាដើម អតិថិជន មានភាពងាយស្រួលក្នុងការដាក់ប្រាក់ចូលក្នុងគណនីធនាគារ ឬ គណនីវ៉លឡេតរបស់អេស៊ីលីដាម៉ូបាល នៅតាមម៉ាស៊ីនអេធីអឹមទាំង ៧៩២គ្រឿង ដោយមិនបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារអេស៊ីលីដា ដោយផ្ទាល់នោះឡើយ។
 
ធនាគារអេស៊ីលីដា ជាប្រជាធនាគារដែលជាទីទុកចិត្តរបស់លោកអ្នក គឺតែងតែយកចិត្តទុកដាក់ក្នុងការបង្កភាពងាយស្រួលដល់អតិថិជនគ្រប់ពេលវេលា។
ម៉ាស៊ីនអេធីអឹម អេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈប័ណ្ណរបស់ធនាគារអេស៊ីលីដា និងប័ណ្ណរបស់ធនាគារផ្សេងៗ។ 
 
ចំពោះការដាក់ប្រាក់នេះ អតិថិជនអាចបញ្ចូលក្រដាសប្រាក់ ១០ដុល្លារ, ២០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ, ១០.០០០រៀល, ២០.០០០រៀល, ៥០.០០០រៀល, និង ១០០.០០០រៀល ទៅក្នុងម៉ាស៊ីនអេធីអឹម ដាក់-ដកប្រាក់ បានរហូតដល់ ២០០សន្លឹកក្នុងមួយប្រតិបត្តិការ ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com