ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រាករូស​អ៊‍ីចឹង គួរ​ញ៉ាំ​អាហារ​អ្វី​ទៅ ទើប​ឆាប់​ជា​វិញ​?
11, Aug 2023 , 6:59 am        
រូបភាព
នៅ​រដូវក្តៅ ​​ឱកាសនៃការកើតមានមេ​រោគ​នៅក្នុង​ក្រពះមានខ្ពស់ ជាពិសេសមេរោគដែល​បង្ក​ជា​ការ​រាក​រូស​។ វា​ក៏​អាច​ក្លាយជា សុបិនអាក្រក់​​មួយ​ដែរ​ បើសិន​ជា​អ្នកកំពុងតែ​ធ្វើ​ដំណើរ ទៅ​​កន្លែង​ណាមួយ​។ ដូច្នេះ យើងសូម​ណែនាំប្រភេទ​អាហារ​មួយចំនួន ដែល​អ្នក​គួរតែ​ទទួលទាន បើសិន​ជា​អ្នក ចង់​ឲ្យ​អាការរាក​រូសនេះ ស្រាកស្រាន្ត​ទៅវិញ​លឿន​។

 
​ទឹកដូង​
​ទឹកដូង ផ្ទុក​ទៅ​ដោយ​អេឡិចត្រូលីត្រ​ជាច្រើន ដែល​អាច​ជួយ​រក្សា​ជាតិ​ទឹក ក្នុង​ខ្លួន​បាន​គ្រប់គ្រាន់​នៅពេល​រាករូស​។ វា​ក៏​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម ដែល​អាច​ជួយ​សម្រួល បញ្ហា​ក្រពះ​បាន តាមរយៈ​ការបន្ថយ​កម្រិត​អាស៊ីត​។
យ៉ា​អួរ​
​យ៉ា​អួរ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​សម្រួល​ដល់​ភ្នាសកម្រាល​របស់​ក្រពះ តាមរយៈ​ផ្តល់​ភាព​ត្រជាក់​តែម្តង​។ យ៉ាងណាមិញ យ៉ា​អួរ ក៏​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ល្អៗ ឬ​ប្រូ​បាយ​អូ​ទិច ដែល​អាច​ជួយ​ដល់​ការរំលាយ​អាហារ និង​បន្ថយ​អាស៊ី​ត ដែល​បង្កឡើង​ដោយ​បាក់តេរី​ដែរ​។
ក្រូច​
​ផ្លែ​ក្រូច សម្បូរ​ជាតិ​សរសៃ និង​ជួយ​ដល់​ការរំលាយ​អាហារ​ទៀត។ ប៉ុន្តែអ្វី​ដែល​ធ្វើឲ្យ​វា​ស័ក្តិសមសម្រាប់​អ្នក​រាករូស​នោះ គឺវា​មាន​ឥទ្ធិពលបន្ថយ​បញ្ហា​នៅលើ​ក្រពះ​បាន​យ៉ាង​អស្ចារ្យ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com