ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ងាយណាស់! ចង់ឆាប់បាត់តឹងច្រមុះ ចូរធ្វើបែបនេះ
15, Aug 2021 , 10:59 pm        
រូបភាព
ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយអាចបណ្ដាលអោយមានអាការៈតឹងច្រមុះពិបាកដកដង្ហើម។ ទោះជាយ៉ាងណាបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈតឹងច្រមុះឆាប់រហ័ស ៖

 
១. ស្អំកម្ដៅ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅទឹក ១ចានគោម។ បន្ទាប់មកប្រើប្រាស់កន្សែង ឬក្រណាត់ស្អាតមួយជ្រលក់ចូល និងពូតទឹកចេញបន្តិចសិន សឹមដាក់ស្អំលើច្រមុះ ព្រមទាំងថ្ងាស់។ រងចាំសម្រាប់រយៈពេលពី ១ ទៅ ២នាទី សឹមយកចេញ និងអនុវត្តសារឡើងវិញពី ៣ ទៅ ៤ដង។
 
២. ទឹកខ្មេះផ្លែប៉ោម
 
អ្វីដែលអ្នកត្រូ​វធ្វើ គឹគ្រាន់តែទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ១ ទៅ ២ដងក្នុងមួយថ្ងៃ។
 
៣. ទទួលទានទឹកអោយបានច្រើន
 
ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ជួយពង្រាវស្លេស ឬសំបោរដែលជួយអោយអ្នកដកដង្ហើមបានស្រួល។ ដូច្នេះចូរដទទួលទានទឹកអោយបានច្រើនកែវក្នុងមួយថ្ងៃ អ្នកក៏អាចទទួលទានទឹកតែ ឬទឹកផ្លែឈើស្រស់ៗផងដែរ។
 
៤. តែជីអង្កាម
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ស្លឹកជីអង្កាមពី ៨ ទៅ ១០ស្លឹកក្នុងទឹកមួយពែង រួចដាំឱ្យពុះដោយរម្ងាស់សម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមត្រងកាកជីចេញ។ ទទួលទានតែជីអង្កាមនេះ​ឱ្យទាន់ក្ដៅឧណ្ហៗពី ១ ទៅ ២ដងជាប្រចាំ។
 
៥. ខ្ទឹមស
 
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងដំខ្ទឹមសពី ៣ ទៅ ៥កំពឹសសិន បន្ទាប់មកសឹមបន្ថែមចូលក្នុងទឹកមួយចានគោម និងដាក់ដាំឱ្យពុះ។ រម្ងាស់សម្រាប់រយៈពេល ៥នាទី សឹមយកចេញពីចង្ក្រាន និងចាក់ចូលក្នុងចានគោមវិញ។ ប្រើប្រាស់កន្សែង ឬក្រណាត់គ្របពីលើក្បាលដើម្បីឆ្ពុងស្រូបយកចំហាយទឹកខ្ទឹមស។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com