កំណាព្យ
ពីនេះ ពីនោះ
សត្រូវ!
15, Aug 2021 , 8:29 pm        
រូបភាព
យ ដោយ ប៉ាកកាខ្មៅ

បទ ជាប់ទង

 
-មារខាងក្រៅ ដៅកំចាត់ កាត់កំចាយ
មារជាប់កាយ ស្តាយខ្លះភ្លេច គេចបំប្លែង
ប្រឹងបំភ្លៃ លៃបំផ្លើស ល្មើសខ្លួនឯង
កាយតាក់តែង ស្តែងស្តុកស្តម ខំខាត់ខៃ។
 
-សត្រូវជាក់ លាក់ក្នុងខ្លួន ពួនផ្តុំគ្នា
អវិជ្ជា ជាមារខ្លាំង តាំងឫទ្ធិក្រៃ
កាន់ជាប់កាយ ឆ្ងាយពន្លឺ ឈឺរាល់ថ្ងៃ 
ជនថ្លាថ្លៃ ច្នៃជីវិត ពិតកំចាត់។
 
-មារមួយទៀត ឆ្លៀតវាយលុក ទុក្ខអង្វែង
លោភលន់ស្តែង តែងរំខាន ប្រាណបង់បាត់
ចិត្តកង្វល់ សល់ក្តីក្តៅ ហៅក្តួលក្តាត់
ឆ្លាតកំចាត់ កាត់កំចាយ កាយចិត្តសុខ។
 
-យកឈ្នះមារ គ្រានេះម្តង ល្បងសិក្សា
ប្រើប្រាជ្ញា ស្តារគំនិត ពិតចាកស្មុគ
លោភលន់លះ ជះកម្លៅ ដៅដានសុខ
ក្សាន្តគ្រប់ស្រុក សុខគ្រប់គ្នា ជាអង្វែង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com