ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
៤ វិធី ធានាថា ទទួលបាន​រាង​ស្វែល ហើយ​សុខភាព​ល្អ​ទៀត​
16, Aug 2021 , 6:59 pm        
រូបភាព
​ជាធម្មតា រាងកាយ​ដែល​មាន​ភាព​ស្វែល និង​សុខភាព​ល្អ​ទៀត​នោះ គឺជា​ក្តី​ប៉ងប្រាថ្នា របស់​មនុស្ស​គ្រប់រូប ជាពិសេស មនុស្ស​ស្រី​តែម្តង​។ នេះ​ដោយសារ​តែ​រាងកាយ​ស្វែល ឬ​ស្លីម​នោះ នឹង​ផ្តល់​ទំនុកចិត្ត​ដល់​មនុស្ស សម្រាប់​ជីវភាព​រស់នៅ គ្រប់​ប្រភេទ​តែម្តង​។ យ៉ាងណាមិញ វា​ពិតជា​រឿង​មួយ មិន​ពិបាក​ឡើយ បើសិន​ជា​អ្នក ចង់បាន​រាងកាយ​ដ៏​ស្វែល និង​មាន​សុខភាព​ល្អ​ទៀត​នោះ ប៉ុន្តែ អ្នក​ត្រូវ​តែ​មាន​ការប្តេជ្ញាចិត្ត ទៅ​លើ​វា​ដែរ​ទើបបាន​។

 
​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​
​ការជ្រើសរើស​អាហា​រទ​ទួល​ទាន គឺជា​រឿង​សំខាន់​ណាស់ ដើម្បី​ទទួលបាន​សុខភាព​ល្អ​។ បើសិន​ជា​អ្នក ត្រឡប់​ពី​ធ្វើការ ឬ​សាលារៀន ដែល​ត្រូវ​ឆ្លងកាត់​ផ្លូវ​ដ៏​វែងឆ្ងាយ និង​ឃ្លាន​ខ្លាំង​ទៀត​នោះ យក​ល្អ គួរតែ​ជ្រើសរើស​ការ​ញ៉ាំ​ទឹក​ប៉ោម ជំនួស​ការ​ញ៉ាំ​នំ​អ្វី​ផ្សេង​។ ក្រៅពីនេះ អ្នក​ត្រូវ​ជ្រើសរើស ការ​ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន​។
ចំណាយ​ពេល​ហាត់ប្រាណ​
​ចំពោះ​ការ​ហាត់ប្រាណ​នេះដែរ ប្រុសៗ អាច​ជ្រើសរើស​លំ​ហាត់ប្រាណ ដោយ​ការលើក​ទម្ងន់ ប៉ុន្តែ មិន​ត្រូវ​លើក ទម្ងន់​ធ្ងន់ៗ​ពេក​ទេ ជាពិសេស មនុស្ស​វ័យក្មេង​តែម្តង ព្រោះ​វា​អាច​បណ្តាល​ឲ្យ ស្រុញ​កម្ពស់​បាន​។ ក្រៅពីនេះ អ្នក​ក៏​អាច​ហាត់ប្រាណ លើ​កីឡា​ណាមួយ ដែល​ប្រើ​កម្លាំង​តិចតួច​បានដែរ ដូចជា ការ​រាំ ហាត់​ក្បាច់​យូ​ហ្គា រត់ ជិះ​កង់ និង​កីឡា​ផ្សេងៗ​។
ទទួលទាន​ទឹក​ច្រើន​
​ទឹក គឺជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត ដែល​គ្មាន​ផល​អាក្រក់ ចំពោះ​សុខភាព​ឡើយ តែ​អាច​ជួយ​អ្នក ឲ្យមាន​អារម្មណ៍​ល្អ និង​ស្រស់ស្រាយ បាន​យ៉ាង​ស័ក្តិ​សិទ្ធ​។ ដូច្នេះ ចូរ​ព្យាយាម​ញ៉ាំ​ទឹក យ៉ាងហោចណាស់ ៥ ទៅ ៨ កែវ​ក្នុង​មួយថ្ងៃ បើសិនជា​អាច​ធ្វើទៅបាន​។ ទឹក នឹង​ជួយ​អ្នក​ញ៉ាំ​អី​ឆាប់​ឆ្អែត ដូច្នេះ វា​ពិតជា​មិន​ងាយ ធ្វើឲ្យ​អ្នក​ញ៉ាំ​អាហារ​ច្រើន​ជ្រុល រហូត​ដល់​ធាត់​លើស​ទម្ងន់​ឡើយ​។
គេង​គ្រប់គ្រាន់​
​បើសិន​ជា​អ្នក មិន​បាន​គេង​គ្រប់គ្រាន់​ទេ អ្នក​នឹង​មិន​មាន​សុខភាព​ល្អ​ឡើយ ហើយក៏​អាច​ប្រឈម​ខ្លាំង នឹង​ការឡើង​ទម្ងន់​ទៀត ព្រោះ​រាងកាយ ត្រូវ​ការរំលាយ​ជាតិ​ខ្លាញ់​នៅពេល​គេង ដូច្នេះ ខ្លាញ់​នឹង​នៅសល់​ក្នុង​ខ្លួន​កាន់តែ​ច្រើន នៅ​ពេល​អ្នក​មិន​បាន​គេង​។ អ្វី​ដែល​សំខាន់ គឺ​ធ្វើ​យ៉ាងណា គេង​ឲ្យបាន​ចាប់ពី ៨ ទៅ ១០ ម៉ោង​ក្នុង​មួយ​ប់ ឬ​យ៉ាងហោចណាស់ ៦ ម៉ោង​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com