ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺត្រអក? កុំរំលងអាហារ ១០មុខនេះ
16, Aug 2021 , 10:59 pm        
រូបភាព
អ្នកជំងឺត្រអកគួរទទួលទានអាហារអ្វីខ្លះដើម្បីឆាប់ជាសះស្បើយ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

 
១. អាហារមានផ្ទុកបូតាស្យូមខ្ពស់
 
អាហារដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម គឺមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយរោគសញ្ញា ឬអាការៈនៃជំងឺត្រអកបានយ៉ាងប្រសើរ។
 
២. ផ្លែល្ហុង
 
មានសមត្ថភាពគ្រប់គ្រងការរលាកក្នុងរាងកាយ ផ្លែល្ហុង គឺល្អណាស់សម្រាប់រួមបញ្ចូលក្នុងរបបអាហារអ្នកជំងឺត្រអក។ វាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារស្បែកមិន​ឱ្យទទួលរងការបំផ្លាញថែមទៀតផង។
 
៣. ស្ត្របឺរី
 
ផ្លែឈើនេះជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន C ដែលអ្នកជំងឺត្រអកត្រូវការចាំបាច់ដើម្បីឆាប់ជាសះស្បើយ។
 
៤. ផ្លែម្នាស់
 
អ្នកជំនាញជាច្រើនបានឱ្យដឹងថា ផ្លែម្នាស់មានផ្ទុកសារធាតុ bromelain ដែលជាភ្នាក់ងារប្រឆាំងការរលាកក្នុងរាងកាយ។ នេះជាមូលហេតុចម្បងបំផុតមួយដែលអ្នកជំងឺត្រអកគួរព្យាយាមទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ស្រស់ៗ។
 
៥. ផ្លែប៉ោម
 
មានផ្ទុកសម្បូរទៅដោយជាតិសសៃ ផ្លែប៉ោមអាចជួយឱ្យជំងឺត្រអកឆាប់ជាសះស្បើយ។ ម្យ៉ាងវិញទៀតជាតិសសៃក៏ជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយមុនពេលវាមានឱកាសបង្កការរលាកដែលជាអ្វីមួយធ្វើឱ្យជំងឺត្រអកកាន់តែធ្ងន់ធ្ងរឡើង។
 
៦. គ្រាប់អាល់ម៉ុន
 
អាស៊ីតខ្លាញ់សុខភាពល្អក្នុងគ្រាប់អាល់ម៉ុន គឺល្អណាស់សម្រាប់អ្នកជំងឺត្រអក។ ស្បែកត្រូវការអាស៊ីតខ្លាញ់សុខភាពល្អដែលមានផ្ទុកក្នុងគ្រាប់អាល់ម៉ុនសម្រាប់ការជួសជុលឡើងវិញនិងគ្រប់គ្រងការរលាក។ ទោះជាយ៉ាងណាអ្នកត្រូវប្រយ័ត្នមិនគួរទទួលទានឡើយ ប្រសិនបើអាឡែកស៊ីជាមួយគ្រាប់ធញ្ញជាតិនេះ។
 
៧. គ្រាប់ធញ្ញជាតិវ៉ាល់ណឺត
 
គ្រាប់ធញ្ញជាតិនេះអាចផ្ដល់ឱ្យរាងកាយនូវអាស៊ីតខ្លាញ់សុខភាពល្អដែលមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងជំងឺត្រអក។ ទោះជាយ៉ាងណាអ្នកត្រូវប្រយ័ត្នមិនគួរទទួលទានឡើយ ប្រសិនបើអាឡែកស៊ីជាមួយគ្រាប់ធញ្ញជាតិនេះ។
 
៨. គ្រាប់ផ្កាឈូករ័ត្ន
 
គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលល្អណាស់សម្រាប់សុខភាពស្បែកប្រឆាំងនឹងជំងឹត្រអក។
 
៩. គ្រាប់ល្ង
 
មានផ្ទុកសម្បូរទៅដោយវីតាមីន E និងអាស៊ីតខ្លាញ់សុខភាពល្អដែលជួយគ្រប់គ្រងអាការៈនៃជំងឺត្រអក។ អ្នកក៏អាចទទួលបានសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀតពីគ្រាប់ពូជនេះផងដែរ។
 
១០. អាហារមានផ្ទុកសារធាតុប្រូបាយអូទិក
 
អាហារប្រូបាយអូទិកដូចជាយ៉ាអួរជាដើម គឺល្អណាស់សម្រាប់បង្កើនបរិមាណនៃបាក់តេរីល្អៗក្នុងពោះវៀន និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ជាលទ្ធផលជួយកាត់បន្ថយអាការៈនៃជំងឺត្រអក ឬប្រតិកម្មអាឡែកស៊ី៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com