អត្ថបទពាណិជ្ជកម្ម
កុ្រមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈចំនួន១០ម៉ឺនដប ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩
17, Aug 2021 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ - កុ្រមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បានប្រកាសចូលរួម ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តទាំង៨ ជាប់ព្រំដែនប្រទេសថៃ និងខេត្ដផ្សេងទៀត ដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ-១៩ ជាពិសេសជាពិសេសវីរុសបំលែងថ្មី Delta។ កុ្រមហ៊ុន បានឧបត្ថម្ភទឹកពិសាអង្គរពូរ៉ូ និងភេសជ្ជៈ Sting Espresso របស់ខ្លួន សរុបចំនួន ១០ ម៉ឺនដប។
 
ទឹកពិសា និងភេសជ្ជៈទាំងនេះ ត្រូវបានឧបត្ថម្ភដល់រដ្ឋបាលខេត្តទាំង៨ ​រួមមានខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កោះកុង និងខេត្ដមួយចំនួនផ្សេងទៀត។
 
លោក Onno Rombouts អគ្គនាយកគ្រប់គ្រង ខេមប្រ៊ូវ បានមានប្រសាសន៍ថា៖ «នេះគឺជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា  ដែលត្រូវចូលរួមទាំងអស់គ្នា។  យើងសង្ឃឹមថា ការបរិច្ចាគ និងការរួមចំណែករបស់យើង អាចជួយសម្រាលតម្រូវការចាំបាច់ នៅក្នុងតំបន់ ជាពិសេស អាចឆ្លើយតបបន្ទាន់នៅក្នុងមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលកូវីដ-១៩ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ របស់បុគ្គលិកសុខាភិបាល ក្រុមការងារជួរមុខ និងសហគមន៍ងាយរងគ្រោះ»។


 
លោកក៏ឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល រួមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមការងារជួរមុខ និងអាជ្ញាធរពាក់ព័ន្ធ ចំពោះការខិតខំប្រឹងប្រែង យ៉ាងយកចិត្ដទុកដាក់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍​។
 
គិតត្រឹមថ្ងៃនេះ  ក្រុមហ៊ុន ខេមប្រ៊ូវ បានឧបត្ថម្ភភេសជ្ជៈរបស់ខ្លួនជាង១ម៉ឺនកេស រួចមកហើយ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ នៅកម្ពុជា។
 
ក្រុមហ៊ុន ខេមប្រ៊ូវ បានលើកឡើងថា៖ ក្នុងនាមជាវិស័យឯកជន និងស្របតាមចក្ខុវិស័យរបស់ខ្លួន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក» យើងនៅតែបន្ដចូលរួមជាមួយសហគមន៍ ប្រយុទ្ធប្រឆាំងជាមួយវីរុសដ៏កាចសាហាវនេះ៕
 
រួមគ្នា យើងនឹងឈ្នះ កូវីដ-១៩!










 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com