អត្ថបទពាណិជ្ជកម្ម
វត្តមាន Pizza​ Hut បង្ហាញពីការអភិវឌ្ឍសុវត្ថិភាពចំណីអាហារនៅកម្ពុជា
18, Aug 2021 , 5:32 pm        
រូបភាព
ដោយ: ថ្មីៗ
មិនត្រឹមតែចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រទេ តាមរយៈការបង្កើតការងារប្រមាណ ១០០០ កន្លែង នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Pizza Hut Cambodia បាននាំមកនូវចំណេះដឹង និងចំណេះធ្វើ ដែលទាក់ទងទៅនឹងសុវត្ថិភាពចំណីអាហារ ដែលមានលក្ខណៈកម្រិតស្តង់ដារពិភពលោក មកចែករំលែកជូនបុគ្គលិកខ្លួនផ្ទាល់ និងផ្នែកពាក់ព័ន្ធដទៃផ្សេងទៀត។
 
បន្ថែមពីនេះទៀត ក្រុមហ៊ុនបានសហការជិតស្និទ្ធ ជាមួយអ្នកផ្គត់ផ្គង់ សាច់ បន្លែ ទាំងក្នុង និងក្រៅប្រទេស ដើម្បីនាំចូលផលិតផល ដែលមានគុណភាពខ្ពស់ជូនអតិថិជិន។ ថ្មីៗនេះ Pizza Hut Cambodia បានធ្វើការជិតស្និទ្ធជាមួយជាមួយកសិដ្ឋានក្នុងស្រុក ក្នុងការពង្រឹងគុណភាពដាំដុះបន្លែតាមលក្ខណៈស្តង់ដារ ដោយទទួលបានវិញ្ញាបនបត្រ បញ្ជាក់អំពីសុវត្ថិភាព “ CAM GAP CERTIFICATE” ពីក្រសួងកសិកម្មផងដែរ។ ហើយបន្លែដែលមានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងហាង ភីហ្សាហាត់ ទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
 
បន្ទាប់ពីបន្លែសុវត្ថិភាព Pizza Hut Cambodia បានធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ សម្ភារចម្រោះទឹក ដែលប្រើប្រាស់ក្នុងហាង ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងមានការគ្រប់គ្រងគុណភាពទឹកជាប្រចាំ តាមរយៈការបញ្ជូនសំណាកទឹក ទៅពិនិត្យនៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Pasteur Institute of Cambodia)  ដើម្បីធានាថាគុណភាពទឹកដែលប្រើប្រាស់នៅក្នុងហាង Pizza Hut ទាំងអស់មានសុវត្ថិភាព ក៏ដូចជាគោរពទៅតាមគុណភាពស្តង់ដារជាតិ និងអន្តរជាតិ របស់ Pizza Hut International ផងដែរ៕






 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com