អត្ថបទពាណិជ្ជកម្ម
ងាយៗ! បង់ថ្លៃសិក្សាបវេសនកាលថ្មី ជាមួយអេស៊ីលីដាម៉ូបាល
18, Aug 2021 , 2:10 pm        
រូបភាព
ដោយ: ថ្មីៗ
កំពុងគិតថាអត់ចង់ចេញទៅក្រៅទៅបង់ថ្លៃសាលាកូនៗ សម្រាប់បវេសនកាលថ្មី ដែលនឹងចូលមកដល់ឆាប់ៗនេះផង ព្រោះបារម្ភអំពីការឆ្លងជំងឺកូវីដ-១៩ មែនទេ? កម្មវិធីអេស៊ីលីដាម៉ូបាល គឺមានសាលាជាច្រើនដែលជាដៃគូរសហការរបស់ធនាគារអេស៊ីលីដា ក្នុងនោះក៏មានសាលារបស់កូនៗខ្ញុំផងដែរ។ ប៉ុណ្ណេះអស់កង្វល់រឿងបង់ថ្លៃសាលាឱ្យកូនៗទៀតហើយ។ ពិតជាងាយស្រួលមែន មានអេស៊ីលីដាម៉ូបាលក្នុងដៃ មិនភ័យរឿងចេញទៅខាងក្រៅបង់ថ្លៃសាលាឱ្យកូន។

ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចធ្វើការបង់ប្រាក់ថ្លៃសិក្សា សម្រាប់បុត្រាបុត្រីលោកអ្នកបានយ៉ាងងាយស្រួល ដោយសារតែធនាគារអេស៊ីលីដា បានសហការជាមួយគ្រឹះស្ថានសិក្សាជាច្រើននាពេលបច្ចុប្បន្ននេះ។



អេស៊ីលីដាម៉ូបាល គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ និងសេវាទូលំទូលាយ កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរទៅបង់ប្រាក់ដោយផ្ទាល់ នៅគ្រឹះស្ថានសិក្សា ជាពិសេសចូលរួមចំណែកបង្ការនៃការរីករាលដាលជំងឺកូវីដ-១៩។



វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជនចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈApp Store, Play Store, App gallery នោះ លោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើន តាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕

(អត្ថបទពាណិជ្ជកម្ម)





© រក្សាសិទ្ធិដោយ thmeythmey.com