ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​គួរ​ជម្នះ​ភាព​ថប់​អារម្មណ៍​ដូច​ម្តេចទៅ​?
18, Aug 2021 , 10:59 pm        
រូបភាព
​ការ​ថប់​អារម្មណ៍​គឺជា​បទពិសោធន៍​ខាង​ផ្លូវចិត្ត​បែប​អវិជ្ជមាន​ខ្លាំង​មួយ​ដែល​អាច​មាន​លក្ខណៈ​ចាប់​ពី​កម្រិត​រ៉ាំរ៉ៃ​តិចតួច​រហូតដល់​ធ្ងន់​ខ្លាំង​។ នៅ​ពេល​អ្នក​កំពុងតែ​ជួប​បញ្ហា​ថប់​អារម្មណ៍​ហើយ​នោះ វា​ហាក់បីដូចជា​មិន​អាច​យកឈ្នះ​វា​បាន​ទាល់តែ​សោះ​។ សំណាង​ដែរ យើង​មាន​ជម្រើស​ខាង​ផ្លូវចិត្ត និង​ផ្លូវកាយ​ច្រើន​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​បែប​នេះ​បាន​។

 
​ដកដង្ហើម​ជ្រៅៗ​
​នៅពេល​ស្ថិតក្នុង​សភាព​តក់​ស្លុង ចង្វាក់​ដង្ហើម​អ្នកនឹង​ញាប់ ដែល​វា​ទៅ​កាត់បន្ថយ​ចំនួន​អុកស៊ីសែន​ទៅ​ខួរក្បាល​។ រឿង​នេះ​កាន់តែ​ធ្វើឲ្យ​អ្នក​ពិបាកគិត​អ្វី​មួយ​ឲ្យ​កាន់តែច្បាស់​លាស់ និង​ត្រឹមត្រូវ​ណាស់​។ ចូរ​ចំណាយពេល​ផ្តោតអារម្មណ៍​លើ​ការដកដង្ហើម​ជ្រៅៗ​ផង​ដែរ​ទៅ​។ ចូរ​ដកដង្ហើម​ចូល​ឲ្យបាន ៤​វិនាទី ហើយ​ទប់​ដង្ហើម​នោះ​ឲ្យបាន ៤​វិនាទី បន្ទាប់​មក​បន្ធូរ​ដង្ហើម​នោះ​ឲ្យបាន ៤​វិនាទី​ទៀត​។ ការធ្វើ​បែប​នេះ​ពី ១ ទៅ​២​នាទី​គួរតែ​អាច​ជួយ​បន្ធូរ​ភាព​តានតឹង​របស់​អ្នក​បាន​យ៉ាង​លឿន​ហើយ​។
 
​ចំណាយ​ពេល​ហាត់ប្រាណ​
​ខណៈពេល​ដែល​ការ​ថប់​អារម្មណ៍​ធ្វើឲ្យ​អ្នក​តក់ស្លុត​រ៉ាំរ៉ៃ​នោះ ការ​ហាត់ប្រាណ​បែរជា​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​ទៅវិញ​។ ការធ្វើ​សកម្មភាព​រាង​កាយ​នឹង​បញ្ចេញ​សារធាតុ Endorphins ដែល​វា​មាន​នាទី​ជួយ​ឲ្យ​សប្បាយចិត្ត​កាន់តែខ្លាំង និង​កាត់បន្ថយ​អ័រម៉ូន​ធ្វើឲ្យ​ស្ត្រេ​ស​។ កាលណា​អ្នក​ចាប់ផ្តើម​យល់​ថា​ថប់​ក្នុង​អារម្មណ៍​ហើយ ចូរ​ទៅ​ហៅ​ប្រាណ ឬ​ចំណាយ​ពេល​ដើរ​ឲ្យបាន​លឿន​តាម​តែ​អាច​ធ្វើបាន​ទៅ​។ ក្រៅពី​ព្យាបាល​ភ្លាមៗ​បែបនេះ ការ​ហាត់ប្រាណ​ទៀងទាត់​នឹង​ជួយ​បន្ថយ​កម្រិត​ថប់​អារម្មណ៍​បាន​យ៉ាង​ល្អ​។
 
​តាំង​សមាធិ​
​ការបញ្ឈប់​អារម្មណ៍​គិត​អំពី​ហេតុផល​នាំឲ្យ​តានតឹង​ក្នុង​ចិត្ត និង​ផ្តោត​ទៅលើ​អ្វីៗ​ដែល​ល្អ​ពិតជា​ជួយ​បន្ថយ​អាការ​ថប់​អារម្មណ៍ និង​ភ័យខ្លាច​បាន​ជាមិនខាន​។ នៅពេល​ការគិត​អំពី​រឿង​តក់​ស្លុង​ចាប់ផ្តើម​កើតមាន​មែន​នោះ ចូរ​បំប្លែង​រឿង​នេះ​ទៅ​ជា​អ្វីមួយ​ក្នុង​ន័យ​វិជ្ជមាន​វិញ ឬ​តាំងសមាធិ​បន្លប់ ពេល​នោះ​អ្នកនឹង​អាច​យកឈ្នះ​ចិត្ត​បិសាច​នេះ​បាន​។
 
​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
​ការសិក្សា​បានឲ្យដឹងថា ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ពិតជា​មាន​ទំនាក់ទំនង​គ្នា​នឹង​ការ​ថប់​អារម្មណ៍ និង​ស្ត្រេ​ស​។ ដូច្នេះ​ចូរ​ព្យាយាម​ញ៉ាំ​បន្លែ​, ផ្លែឈោះ និង​គ្រាប់​ធញ្ញជាតិ​ឲ្យបាន​ច្រើន​វិញ​ទៅ​។ យក​ល្អ​អ្នក​គួរ​ឲ្យ​ច្បាស់​ថា​ខ្លួន​មិន​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ជាមួយនឹង​អាហារ​ទាំងអស់​ដែល​នាំឲ្យ​កើត​ជា​ជំងឺថ​ប់​អារម្មណ៍​ឡើយ​។
 
​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ម៉ាញ៉េ​ស្យូម​
​ម៉ាញ៉េស្យូ​មមាន​តួនាទី​កាត់ប​ន្ថ​យ​ឥទ្ធិពល​នៃ​ភាព​ថប់​អារម្មណ៍​ពី​កម្រិត​បារម្ភ​ទៀងទាត់​រហូតដល់​ភ័យខ្លាច​ខ្លាំង​។ បើសិន​ជា​អ្នក​កង្វះ​ជាតិ​ម៉ាញ៉េស្យូម​ក្នុង​ខ្លួន អ្នក​ប្រហែល​ជាង​រង​ភាព​តក់ស្លុត​ណាស់​ហើយ​។ ដូច្នេះ​ចូរ​ស្វែងរក​ផលិតផល​ថ្នាំ​បំប៉ន​ជាតិ​ម៉ាញ៉េស្យូ​មពីកន្លែង​លក់​ថ្នាំ​ហើយ​មើល​ពី​ប្រសិទ្ធភាព​របស់​វា​ទៅ​។
 
​ជួប​អ្នកជំនាញ​ព្យាបាល​
​បើសិនជា​ការ​ថប់​អារម្មណ៍​អ្នក​កាន់តែ​ធ្ងន់ធ្ងរ ហើយ​មិន​អាច​ជំនះ​វា​បាន​ទេ​នោះ អ្នក​គួរតែ​កុំ​មាន​ការអៀនខ្មាស​ក្នុង​ការលើក​វា​ទៅ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​អី​។ ការពិគ្រោះ​ជំងឺ​បែប​នេះ​ក៏​មិនមែន​ដូច​គ្នា​នឹង​ជំងឺ​ដែល​មាន​របួស ហើយ​ត្រូវ​សួរនាំ​ច្រើន​ដែរ ប៉ុន្តែ​អ្នកជំនាញ​ខាង​ជំងឺ​ចិត្តសាស្ត្រ​នឹង​សួរ​អ្នក​ទាក់ទង​នឹង​រឿង​ផ្លូវចិត្ត​ច្រើនជាង​។ បើសិន​ជា​អ្នក​ធ្លាប់មាន​បញ្ហា​ថប់​អារម្មណ៍​រ៉ាំរ៉ៃ ឬ​ឧស្សាហ៍​ភ័យខ្លាច​នោះ មានតែ​ការកំណត់​រោគវិនិច្ឆ័​ខាយង​ចិត្តសាស្ត្រ​ទេទើប​អាច​ជួយ​ព្យាបាល​អ្នក​បាន​ត្រឹមត្រូវ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com