ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រូបមន្ត​ក្នុង​ការព្យាបាល​ជំងឺ​ឈឺក្រពះ​
20, Aug 2021 , 6:59 am        
រូបភាព
​ជំងឺ​ក្រពះ​គឺ​ជា​ជំងឺ​មួយ​ដែល​កើតឡើង​ភាគច្រើន​លើ​មនុស្ស​គ្រប់រូប ហើយ​នៅពេល​ដែល​វា​ឈឺ​ម្តងៗ​គឺ​ធ្វើឲ្យ​អ្នក​ពិបាកទ្រាំ​ខ្លាំងណាស់ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​ថ្មី​មួយ​ក្នុង​ការបំបាត់​អា​ការៈនេះ​។ តើ​មាន​របៀប​ធ្វើ​បែប​ណា​ទៅ​?

 
​ដំបូង​អ្នក​ត្រូវតែ​ទិញ​ដំឡូងបារាំង​ស្រស់​ចំនួន​មួយ​ផ្លែ បន្ទាប់​មក​លាង​វាឲ្យ​ស្អាត ហើយ​ចិត​វា​ជា​បន្ទះ​ស្មើរៗ រួច​លាយ​ជាមួយ​ទឹក​កិន​វាឲ្យ​ម៉ត់ ទើប​យក​ស្បៃ​ម៉ង់ម​កច្រោះ​យក​ទឹកវា មិន​យក​កាក​ទេ ចុង​ក្រោយ​យក​ទឹក​នៃ​ដំឡូងបារាំង​នោះ​លាយ​ជាមួយ​ទឹកឃ្មុំ​បរិមាណ​ល្មម​ជាការ​ស្រេច ដោយ​អ្នក​អាច​ពិសារ​នៅ​រៀងរាល់​ព្រឹក​ពេល​មិនទាន់​បរិភោគ​អាហារ​ពេលព្រឹក​ចំនួន​២០​មី​លី​លីត្រ ដោយ​អាច​ហូប​ចំនួន​២០​ថ្ងៃ​បាន​។
 
​នៅពេល​ដែល​អ្នក​ប្រើ​រូបមន្ត​នេះ​ដើម្បី​ព្យាបាល អ្នក​មិន​អាច​ផឹកស្រា និង​ប្រើ​ថ្នាំ​ផ្សេងៗ​ឡើយ ជាពិសេស​អាហារ​ដែល​ហិរក៏មិន​អាច​បរិភោ​គបាន​ដែរ រួម​ជាមួយ​អាហារ​បំពង​ខ្លាញ់ ប្រសិន​ជា​អ្នក​មិន​ប្រយ័ត្ន ហើយ​ប៉ះ​អាហារ​ទាំងនោះ វា​មិន​អាច​ជួយ​ព្យាបាល​ជំងឺ​អ្នក​បាន​ឡើយ ម្យ៉ាងទៀត​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​មិនអាច​ប្រើ​រូបមន្ត​នេះ​បាន​ទេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com