អត្ថបទពាណិជ្ជកម្ម
អុីដតខូខេមបូឌា និងមិត្តហ្វូន ចាប់ដៃគ្នា​ពង្រីកបណ្តាញតភ្ជាប់ទូទាំងប្រទេស ដោយសង់បង្គោលអង់ តែនឲ្យបាន៥០០ទីតាំង ក្នុងរយៈពេល៥ឆ្នាំខាងមុខ
20, Aug 2021 , 9:45 am        
រូបភាព
ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៖ ក្រុមហ៊ុន អុីដតខូខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងតំបន់ បានប្រកាសពីសម្ព័ន្ធភាពយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន ​មិត្តហ្វូន ដែលជាប្រតិបត្តិករទូរស័ព្ទឈានមុខគេមួយ ក្នុងចំណោមប្រតិបត្តិករទូរស័ព្ទធំៗទាំង ៣ នៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Viettel Group  ដែលជាប្រតិបត្តិករទូរគមនាគមន៍ដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោក ​ដើម្បីដាក់ពង្រាយបង្គោលអង់តែនថ្មីៗបន្ថែមទៀត ក្នុងការពង្រីកបណ្តាញ​ 2G 3G និង 4G របស់ក្រុមហ៊ុន មិត្តហ្វូន ឲ្យបានទូទាំង២៥រាជធានី ខេត្តក្នុងប្រទេសកម្ពុជា។
 
ក្នុងនាមជាដៃគូទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់មិត្តហ្វូន ក្រុមហ៊ុន អុីដតខូ ​នឹងសាងសង់បង្គោលអង់តែនបន្ថែមចំនួន ​៥០០កន្លែងទៀត។ កិច្ចព្រមព្រៀងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរពីទស្សនវិស័យនៃអាជីវកម្មរួមគ្នារបស់ក្រុមហ៊ុនទាំងពីរដែលនឹងរួមចំណែកយ៉ាងសកម្ម និងមិនអាចខ្វះបានក្នុងការកសាងប្រទេសជាតិ តាមរយៈការពង្រីកបណ្តាញតភ្ជាប់មួយឲ្យកាន់តែប្រសើរ​។
 
នៅក្នុងឱកាសនោះ លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អុីដតខូបានថ្លែងឱ្យដឹងថា៖ «យើងប្តេជ្ញាចិត្តផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធរួមដ៏ត្រឹមត្រូវមួយដើម្បីឆ្ពោះទៅរកការតភ្ជាប់ ​និងភាពជាដៃគូនៃប្រព័ន្ធទូរគមនាគមន៍ដើម្បីសម្រេចបានទៅតាមផែនការឌីជីថលរបស់ប្រទេសជាតិ។ ភាពជាដៃគូរបស់យើងជាមួយ មិត្តហ្វូន នាពេលនេះ នឹងអាចជួយយើងក្នុងការគាំទ្រដល់តម្រូវការទំនាក់ទំនង និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ស្របពេលជាមួយគ្នានេះក៏នឹងធ្វើឱ្យបណ្តាញទូរគមនាគមន៍នៅកម្ពុជាកាន់តែមានភាពងាយស្រួលផងដែរ។ សំខាន់ជាងនេះទៅទៀត វាគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការដើរតួយ៉ាងសំខាន់ដើម្បីក្លាយជាដៃគូអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសដែលយើងកំពុងធ្វើប្រតិបត្តិការ»។
 
លោកបានបន្តថា «ភាពជាដៃគូនេះពិតជាសំខាន់ណាស់សម្រាប់យើង ព្រោះឥឡូវនេះ អុីដតខូ​
ខេមបូឌា កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនអុីដតខូនឹងបន្តផ្តល់ជូនដំណោះស្រាយងាយស្រួលដល់អតិថិជនរបស់យើង ដោយមិនត្រឹមតែជួយសម្រួលដល់ការពង្រីកបណ្តាញតភ្ជាប់ទូរស័ព្ទប៉ុណ្ណោះទេ ​ថែមទាំងបានបង្កើនប្រសិទ្ធភាពប្រតិបត្តិការតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗចុងក្រោយទៀតផង​។​ ភាពជាដៃគូដ៏រឹងមាំជាមួយសាជីវកម្មដែលមានទស្សនៈដូចគ្នានៅក្នុងប្រព័ន្ធទូរគមនាគមន៍នេះ គឺជាគន្លឹះឈានឆ្ពោះទៅរកការផ្តល់សេវាកម្មទូរគមនាគមន៍ដ៏ទូលំទូលាយសម្រាប់ប្រទេសជាតិ ​​ហើយខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងជួយត្រួសត្រាយផ្លូវដើម្បីឆ្ពោះទៅរកការសម្រេចបាននូវមហិច្ឆតាឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាជាក់ជាមិនខានឡើយ»។
 

 
ក្រុមហ៊ុន អុីដតខូខេមបូឌា បាននិងកំពុងធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣​មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់លើអង់តែនចំនួនជា ៣,៩៦០ 
បង្គោលនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន អុីដតខូ​ បានដើរតួនាទីយ៉ាងសំខាន់​ និងតែងតែធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញបានទៅតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់អតិថិជនដែលកំពុងតែមានការកើនឡើងជាបន្តបន្ទាប់។
 
ក្រុមហ៊ុន អុីដតខូ គ្រុប បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន អុីដតខូ គ្រុប ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទ រួមមាន ៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។
 
ក្រុមហ៊ុន អុីដតខូដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ៣៤,០០០ បង្គោលប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន និងឡាវ។ ក្រុមហ៊ុន អុីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍៕
 
(អត្ថបទពាណិជ្ជកម្ម)


Tag:
 Champoiage
© រក្សាសិទ្ធិដោយ thmeythmey.com