ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឱ្យតែ​ញ៉ាំ​ចេះ​តែ​ភើ ដូច្នេះ​គួរ​បង្ការ​វា​ម៉េច​ទៅ​?
20, Aug 2021 , 10:59 pm        
រូបភាព
ខណៈពេល​ដែល​អា​ការៈភើមិន​មែន​ជា​ជំងឺ​នោះ តែ​វា​ពិតជា​អាច​ធ្វើឱ្យ​យើង​មាន​ភាពអាម៉ាស​បាន​។ ការ​ភើ​កើតឡើង​ដោយសារតែ​ការ​លេប​ខ្យល់​ច្រើនពេក ហើយ​វា​ក៏​ជា​របៀប​ដែល​រាងកាយ​ព្យាយាម​បញ្ចេញ​ជាតិ​ខ្យល់​ពី​ក្នុង​ក្រពះ​ផងដែរ​។ ផ្ទុយទៅវិញ​បើសិនជា​វា​មិន​ចេញ​ទេ អ្នក​អាច​នឹង​មាន​បញ្ហា​ឈឺក្រពះ​ធ្ងន់ធ្ងរ​ជាមិនខាន​។ សំណាង​ដែរ មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​បង្ការ​កុំឱ្យ​មាន​បញ្ហា​ភើ​នេះ​កើតឡើង​បាន​។

 
​ញ៉ាំ​យឺតៗ​
​ការ​ញ៉ាំ​អាហារ​លឿនៗ​ពេក​គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​បង្កើត​ជា​ការ​ភើ ដូច្នេះ បើសិន​ជា​អ្នក​ចៀសផុត​ពី​រឿង​នេះ​បាន​ដោយ​ការ​ញ៉ាំ​យឺតៗ ឬ​ទំពារ​ឱ្យបាន​ម៉ត់​ល្អ​នោះ ការ​ភើ​ពិតជា​មិន​អាច​កើត​មាន​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មនុស្ស​យើង​ភាគច្រើន​មាន​ការប្រញាប់​ណាស់ ដូច្នេះ​តែងតែ​ទំពារ​អាហារ​មិនបាន​ម៉ត់​ល្អ​ឡើយ ហេតុដូច្នេះ​ហើយ​ទើប​ធ្វើឱ្យ​ពួកគេ​លេប​ខ្យល់​ចូល​ពោះ​កាន់តែច្រើន​។
 
​ទំពារ​ខ្ញី​
​ខ្ញី​គឺជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​ជំនួយ​ដល់​ផ្លូវ​រំលាយ​អាហារ ហើយក៏​អាច​ដោះស្រាយ​បញ្ហា​ភើ​បានដែរ​។ ចូរ​ព្យាយាម​ទំពារ​ខ្ញី​មួយ​ដុំ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ឬ​ញ៉ាំ​ជា​តែ​ខ្ញី​ក៏​បាន​ដែរ ព្រោះ​វា​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ទែ​។ ការ​ញ៉ាំ​តែ​គ្រប់​ប្រភេទ​ក្រោយ​ពី​បាយ​រួច​ក៏​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​លុបបំបាត់​បញ្ហា​ភើ​ដែរ​។
 
​កាត់បន្ថយ​អាហារ​មាន​ជាតិ​ហ្គាស​
​នៅ​ពេល​អ្នក​ញ៉ាំ​អាហារ ប្រព័ន្ធ​រំលាយ​អាហារ​នឹង​បំបែក​អាហារ​ទៅ​ជា​ភាគល្អិត​តូចៗ​ដើម្បី​បង្កើត​ជា​ថាមពល​ដល់​រាងកាយ​ទាំងមូល​។ យ៉ាងណាមិញ ក្រពះ​ពោះវៀន​មាន​ការពិបាក​បន្តិច​ក្នុង​ការរំលាយ​អាហារ​មួយ​ចំនួន​ទៅ​ដែល​បង្កើត​ជា​ថាមពល និង​កាក​សំណល់​តែម្តង ដូច្នេះ​អ្នក​គួរតែ​ចៀសវាង​អាហារ​បង្កើត​ជា​ខ្យល់​ឱ្យបាន​ច្រើន ដូចជា ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​តែម្តង សណ្តែក ស្ពៃ​ក្តោប និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com