អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិម អេ ខេមបូឌា រៀបចំ “ទិវាបៃតង” ដាំដើមឈើជាច្រើន​រយដើមក្នុង​ខេត្តតាកែវ
20, Aug 2021 , 4:36 pm        
រូបភាព
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន​ អ អិម អេ (ខេមបូឌា) បានប្រារព្ធពិធីដាំដើមឈើ ក្រោមពាក្យស្លោក “មនុស្សម្នាក់ ដើមឈើ១០ដើម” ​នៅតាម​បណ្ដោយផ្លូវលំប្រវែង ០៦ គ.មសងខាងផ្លូវ ចាប់ពី​ផ្លូវជាតិលេខ២ត្រង់ផ្សារថ្នល់ទទឹង ទៅដល់ទីរួម​ស្រុក​សំរោង ខេត្តតាកែវ។
 
ថ្លែងក្នុងឱកាសនេះ លោក ងន សាំង អគ្គនាយក្រុមហ៊ុន​ អ អិម អេ បាន​មាន​ប្រសាសន៍ថា “​ទិវាបៃតង” របស់ក្រុមហ៊ុន​យើង​​ ប្រារព្ធឡើងដើម្បីជួយបណ្តុះគំនិតស្រលាញ់ធម្មជាតិ ការថែរក្សា​​​​​បរិស្ថាន និងសម្បត្តិធម្មជាតិ និងការចូលរួមថែរក្សាបរិស្ថានឲ្យបានល្អ សម្រាប់ការរស់នៅប្រកបដោយផាសុខភាព និងសុខភាពល្អប្រសើរ។




  
លោកបានបញ្ជាក់ថា ដើមឈើដែលក្រុមហ៊ុន​បាន​ដាំក្នុង​ថ្ងៃនេះរួមមាន៖ ដើមក្ងោក ដើមលឿងរាជ ដើមត្របែកព្រៃ និង​ដើមផ្កាច្រើនប្រភេទទៀត ។លោក​សង្ឃឹមថា ដើមឈើទាំងនេះនឹង​ផ្តល់ផលប្រយោជន៍ជាច្រើន ទាំងសោភ័ណភាពសម្រាប់លំអទីធ្លាសាធារណៈ និងការ​ជួយលើកស្ទួយបរិស្ថាន​ក្នុងសង្គមផងដែរ។
 




ជាក់ស្ដែងកន្លងមក ​ក្រុមហ៊ុន អ អិម អេ ក៏បាន​ចូលរួមចំណែកក្នុង​កិច្ចការសង្គមជាច្រើនផ្សេងទៀត រួមមាន៖ ការសាងសង់សាលារៀន-វិទ្យាស្ថាន​បណ្ដុះបណ្ដាលបច្ចេកទេសរថយន្ដ ការដាំកូនឈើ ការជីកអណ្ដូងទឹក ការបរិច្ចាកឈាមជួយដល់កុមារ ការចែកធុងសំរាម និង​កិច្ចការ​សប្បុរសធម៌ជាច្រើនទៀត​។
 


គួររំលឹកផងដែរថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) មានវត្តមានក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្តម៉ាកល្បីៗដូចជា FORD JAGUAR និង LAND ROVER, គ្រឿងចក្រកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រធុនធ្ងន់ម៉ាក JCB, ម៉ូតូកង់បីអ៊ីតាលីម៉ាក PIAGGIO ម្ហូបអាហារ និងសេវាកម្មផ្សេងៗមួយចំនួនទៀត៕
  












(អត្ថពាណិជ្ជកម្ម)
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com