ជាតិ
ពីនេះ ពីនោះ
​«អន្ធិកា» និង «អន្ធ​ការ»​ មាន​ន័យ​ខុសគ្នាដូចម្តេច?
11, Apr 2023 , 7:29 am        
រូបភាព
អន្ធិកា» និង«​អន្ធ​ការ»​ ជា​ពាក្យ​ដែលមាន​ខ្លឹមសារខុសគ្នាស្រឡះ។​​ «អន្ធិកា» សំដៅ​​លើ​​​ រាត្រី, យប់​។ ចំណែក «អន្ធការ» គឺ​សំដៅ​លើ​​ ភាព​ងងឹត​​ ឬ​ខ្វាក់។ 



សម្តេ​ចព្រះ​សង្ឃ​រាជ ជួន​ ណា​ត​ បាន​បក​ស្រាយ​ថា​ «អន្ធិកា» ​ភាគ​ច្រើន​​ប្រើ​ក្នុង​កាព្យ​តាម​កវី​ត្រូវ​ការ​ប្រើ​ ដូចជា​កាព្យ​ ពេល​អន្ធិកា​ ពន្លឺ​ចន្ទ្រា នា​ខាង​ដើម​ខ្នើត ភ្លឺ​ខ្សោយ​ស្ទើរ​មើល​​អ្វីៗ ពុំ​កើត ប្រៀប​ដូចអ្នក​ឆើត ឆាប់​ឈប់​លែង​រៀន​។​​

រី​ឯ «អន្ធការ» ជា​ភាព​ងងឹត ឬ​ខ្វាក់​។​​​​​ ឧទាហរណ៍៖ អន្ធ​ពាល​  ល្ងង់​​ងងឹត​សូន្យ​​ឈឹង, អន្ធការ​ដ្ឋាន ​គឺ​ស្ថានទីងងឹត​, ​អន្ធការ​ពន្ធ​នាគារ(គុក​ងងឹត),អន្ធូ​បមា ឬ​អន្ធោ​បមា(​ឧបមា​ ឬប្រៀប​ដូចមនុស្ស​ខ្វាក់​។ល៕ 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com