ជាតិ
សត្វត្រដក់៤ក្បាល ត្រូវបានលែងចូលព្រៃធម្មជាតិវិញ ក្រោយបានស្ដារនីតិសម្បទា
22, Aug 2021 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរការសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) បានលែងសត្វត្រដក់ចំនួន៤ក្បាល ទៅក្នុងព្រៃធម្មជាតិនៅក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប ក្រោយពីបានស្ដារនីតិសម្បទាលើពួកវារួចមក។ នេះបើតាមចេញផ្សាយរបស់ អង្គការ ACCBនៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២១។


 
លោក វ៉ាន់ ​សុជា ប្រធានផ្នែកអប់រំនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះរបស់អង្គការ ACCB បានប្រាប់សារព័ត៌ថ្មីៗថា សត្វត្រដក់ដែលត្រូវបានលែងចូលទៅក្នុងព្រៃធម្មជាតិនេះ គឺវាអាចរកចំណីបានដោយខ្លួនឯងហើយ ក្រោយទទួលបានការថែទាំពីក្រុមការងារខ្លួន កន្លងមក។
 
« សត្វត្រដក់ភាគច្រើនយើងទទួលបានពីអ្នកភូមិ អង្គការនានា និងប្រភពនានាដែលសង្គ្រោះបានហើយប្រគល់ឱ្យយើងមើលថែនិងស្ដារនីតិសម្បទា ហើយពេលនេះធំល្មមអាចត្រលប់ទៅប្រើជីវិតនៅក្នុងព្រៃ និងបន្តពូជនៅក្នុងធម្មជាតិ»។ នេះជាការពន្យល់របស់ លោកសុជា។ 
 
ប្រធានផ្នែកអប់រំនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះរូបនេះ បន្តថា ទោះបីជាក្រុមការងារបានលែងពួកវាទៅក្នុងព្រៃធម្មជាតិក្តី ក៏ពួកគេនៅតែបន្តតាមដានការរស់នៅរបស់ពួកវា នៅក្នុងព្រៃដែរ ព្រោះពេលខ្លះខ្លាចមិនទាន់អាចសម្របខ្លួនបាន ក្រោយពេលចេញមជ្ឈមណ្ឌលថ្មីៗ។ 
 
លោក វ៉ាន់ ​សុជា បញ្ជាក់ដូច្នេះ៖ ពួកយើងនៅតែបន្តអង្កេតមើលពួកវា។ ជាក់ស្ថែងក្នុងឆ្នាំ២០២១ក្រុមការងារចាប់ផ្តើមការដាក់ស្លាកនៅលើសត្វត្រដក់តូចមួយក្បាលរួមមកហើយ ដើម្បីអាចសម្គាល់និងតាមដានវានៅពេលលែងឱ្យចូលទៅរស់នៅក្នុងធម្មជាតិ។ កន្លងមកអង្គការបានលែងសត្វត្រដក់ និងសត្វនានាចូលព្រៃជាបន្ដបន្ទាប់ ក្រោយពេលបានស្ដារនីតិសម្បទារួច តែខ្ញុំមិនទាន់អាចបញ្ជាក់ទិន្នន័យជាក់លាក់បានទេ ព្រោះតែមានអ្នកកាន់បញ្ជីទិន្នន័យនៅផ្នែកផ្សេងមួយទៀត»។ 
 
រដូវវស្សាគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការលែងប្រភេទសត្វត្រដក់ទាំងនេះ ដោយសារសម្បូរត្រីច្រើននៅតាមតំបន់ទំនាបលិចទឹក បឹងបួ និងត្រពាំងជាដើម ជាហេតុបង្កជាភាពងាយស្រួលដល់ពួកវា ដែលទើបវិលត្រលប់ពីកន្លែងស្ដារនីតិសម្បទា ចូលទៅរស់នៅក្នុងព្រៃធម្មជាតិ។ ប្រធានផ្នែកអប់រំនៃមជ្ឈមណ្ឌលអង្គរការACCB៕
 
រូបភាពដោយ ACCB៖





Tag:
 សត្វព្រៃ
  ត្រដក់
© រក្សាសិទ្ធិដោយ thmeythmey.com