ជាតិ
រដ្ឋបាលជលផល នឹងបិទការនេសាទគ្រំក្រឡាហូលក្នុងរដូវពងកូន រយៈពេល២ខែ
23, Aug 2021 , 7:59 am        
រូបភាព
រូបភាព ពី មន្ទីរ កសិកម្ម  រុក្ខា ប្រមាញ់  និងនេសាទ  ខេត្ត កោះកុង
រូបភាព ពី មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្ត កោះកុង
ភ្នំពេញ៖ រដ្ឋបាលជលផល នឹងបិទការនេសាទអូសគ្រំក្រឡាហូល នៅក្នុងដែននេសាទសមុទ្រកម្ពុជា រយៈពេល២ខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល រយៈពេលនៃការបិទនេះ ជារដូវពងកូនរបស់គ្រំក្រឡាហូល។


 
ក្នុងរដូវពងកូនរបស់គ្រំក្រឡាហូលនេះ រដ្ឋបាលជលផល បានហាមឃាត់ ចំពោះការធ្វើអាជីវកម្មនេសាទគ្រំក្រឡាហូល​ ក្នុងដែននេសាទសមុទ្រ។  រដ្ឋបាលជលផល បញ្ជាក់ថា ការបិទការនេសាទក្នុងរដូវពងកូននេះ ដើម្បីថែរក្សា និងការពារធនធានជលផលសមុទ្រ។
 
បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២០ កន្លងទៅ កម្ពុជាផលិតបានផលិតផលជលផលចំនួន ៩៣៦,៣០០ តោន ក្នុងនោះមានផលិតផលទឹកសាប ជាង៤១ម៉ឺនតោន ផលិតផលសមុទ្រ ជាង១២ម៉ឺនតោន និងផលវារីវប្បកម្មជាង ៤០ម៉ឺនតោន៕
 

Tag:
 កសិកម្ម
  រដ្ឋបាលជលផល
  នេសាទ
  គ្រំក្រឡាហូល
© រក្សាសិទ្ធិដោយ thmeythmey.com