COVID-19
ជាតិ
កម្ពុជាទទួលបានជំនួយវ៉ាក់សាំងស៊ីណូហ្វាម៥០ម៉ឺនដូសទៀតពីចិន
23, Aug 2021 , 2:41 pm        
រូបភាព
សម្តេច ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិន នាពិធីប្រគល់-ទទួលវ៉ាក់សាំងស៊ីណូហ្វាម៥០ម៉ឺនដូសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត TVK
សម្តេច ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិន នាពិធីប្រគល់-ទទួលវ៉ាក់សាំងស៊ីណូហ្វាម៥០ម៉ឺនដូសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត TVK
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃនេះ បានទៅទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាជំនួយពីរដ្ឋាភិបាល និងប្រជាជនចិន។



នេះជាការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់របស់កម្ពុជាក្នុងយុទ្ធនាការទប់ស្កាត់ជំងឺរាលដាលសកលកូវីដ-១៩។ មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងជិត២៥លានដូសហើយ ដោយគិតទាំងវ៉ាក់សាំងដែលបញ្ជាទិញ ជំនួយ យន្តការទ្វេរភាគី និងកូវ៉ាក់។

ក្នុងចំណោមវ៉ាក់សាំងជិត២៥លានដូស បរិមាណស៊ីណូហ្វាមឡើងដល់៦,៧លានដូស Sinovac មានជាង១៤,៥លានដូស ក្រៅពីនេះ ហើយអាមេរិក ក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១,៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជា ចំនួន៤១ម៉ឺនដូសដែរ។ ចំណែកកម្មវិធី COVAX ក៏បានផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន៣២៤,០០០ដូស៕


© រក្សាសិទ្ធិដោយ thmeythmey.com