ជាតិ
ពីនេះ ពីនោះ
ពាក្យផ្លូវការ«ឪទឹន» តែពលរដ្ឋនិយមនិយាយ«កាឌឹន»
06, Jun 2023 , 7:29 am        
រូបភាព
«ឪទឹន» ឬ«កាទឹន» គឺជាពាក្យដែលពលរដ្ឋខ្មែរនិយមនិយាយសំដៅលើក្រឡសម្រាប់ដាក់ស្រា គ្រឿងឧបភោគ ឬវត្ថុផ្សេងៗ។ ការពិតពាក្យផ្លូវការគឺ«ឪទឹន»ជាពាក្យត្រឹមត្រូវតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។ ប៉ុន្តែពលរដ្ឋភាគច្រើននិយម​ប្រើតាមភាសានិយាយថា«កាឌឹន»។ 

 
«ឪទឹន»មានន័យថា  ក្រឡ​មាត់​តូច​ល្មម​តែ​ក្តោប​ដៃ​ម្ខាង​លូក​បាន​បាត​តូច រាង​រីក​កំប៉េង​ត្រង់​កណ្តាល សម្រាប់​ដាក់​ទឹក​ត្រី​ជាដើម។ ទិញ​ស្រា​មួយ​ឪទឹន​និង​ទឹក​ត្រី​បី​ឪទឹន ។ មនុស្ស​ឱប​ឪទឹន មនុស្ស​ជាប់​សុរា ខាន​ពុំ​បាន លែង​ពុំ​រួច។ ឪទឹន​បំផ្លាញ សុរា​បំផ្លាញ គឺ​ផឹក​ស្រា​ស៊ី​បាយ​ត្រាតែ​ហិន​ហោច​ទ្រព្យ​សម្បត្តិ៕ 
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com