អត្ថបទពាណិជ្ជកម្ម
Pizza Hut ប្រកាសបើកដំណើរការសាខាទី២និងទី៣ បន្ទាប់ពីការទទួលបានភាពជោគជ័យពីសាខាទី ១នៅសង្កាត់ទួលទំពូង
24, Aug 2021 , 6:24 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការរំពឹងទុក  សម្រាប់ម៉ាកយីហោដ៏ល្បីល្បាញលេខ 1 របស់សហរដ្ឋអាម៉េរិកមួយនេះ ក៏ដូចជាសាខាទី១ របស់ Pizza Hut នៅសង្កាត់ទួលទំពូង ដែលបានបើកដំណើរការ កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ ក្រុមហ៊ុន Pizza Hut Cambodia បានឱ្យដឹងថា សាខា Pizza Hut ទី២ និងទី៣ នឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងខែបន្ទាប់ខាងមុខ ដើម្បីឆ្លើយតបទៅការគាំទ្ររបស់អតិថិជន ក៏ដូចជាការផ្តល់ភាពងារស្រួលជូនអតិថិជន ដែលនៅតំបន់ Calmette (កាល់ម៉ែត) ក៏ដូចជាអតិថិជននៅក្នុងសង្កាត់បឹងកេងកង ផងដែរ។
 
លោក ហេង សេងលី អគ្គនាយកប្រតិបត្តិរបស់ UFG បានឱ្យដឹងថា ការបើកដំណើរការទី២ និងទី៣ នៅពេលឆាប់ៗខាងមុខនេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែម ទៅលើតំបន់ទួលទំពូង ដើម្បីពង្រីកខ្លូនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួលដល់អតិថិជន ដើម្បីឲ្យអតិថិជនទទួលបានអាហាររបស់យើង ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីឆ្លើយតបទៅនិន្នាការ នៃការនិយមប្រើប្រាស់ និងទទួលទានអាហារម៉ាករបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនគាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាម៉េរិក មានគុណភាព និងស្តង់ដាល្អជាង ឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។


 
លោកពិសិដ្ឋជាអ្នកបម្រើការនៅក្នុងក្រុមហ៊ុនឯកជនមួយ ដែលធ្លាប់ទទួលបានអាហារូបករណ៍ Fulbright ទៅសិក្សានៅសាកលវិទ្យាល័យ Ohio នៅសហរដ្ឋអាម៉េរិក បានបង្ហាញពីអារម្មណ៍រំភើបរីករាយ នៅពេលឃើញ ព័ត៌មាននិយាយអំពីការមកដល់របស់ Pizza Hut នៅទីក្រុងភ្នំពេញ។ គាត់បានរំលឹកអំពីអនុស្សាវរីយ៍ខ្លះ នៅពេលដែលគាត់ស្នាក់នៅសិក្សានៅសហរដ្ឋអាម៉េរិក លោកនិងមិត្តភ័ក្រ្តជានិច្ចកាល តែងតែទៅទទួលទានអាហារនៅ Pizza Hut ដែលមានទីតាំងនៅជិតសាកលវិទ្យាល័យ ដែលពួកលោករៀនហើយក៏ដូចជាពេលខ្លះពួកយើងខ្ជិលហូបអាហារនៅផ្ទះ ពួកយើងតែងតែកុម្មង់ តាមរយៈ pizza hut APP ដែលមានភាពងាយស្រួលមែនទែន គ្រាន់តែចុចពីរបីប៉ក់ ហើយជាការស្រេច ។
 
ពិសិដ្ឋបានបន្ថែមទៀតថា លោកមានអនុស្សាវរីយ៍ជាច្រើនជាមួយ Pizza Hut ក្នុងពេលពីរឆ្នាំដែលលោកបានស្នាក់នៅ បន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅលើទឹកដីសហរដ្ឋអាម៉េរិកហើយលោកស្រឡាញ់ប្រេនភីហ្សាមួយនេះយ៉ាងខ្លាំង ទាំងតម្លៃ ទាំងរសជាតិ ទាំងសេវាកម្ម គុណភាពស្តង់ដាអារដ្ឋអាមេរិក ដែលលោកជឿថា យីហោនៅប្រទេសជិតខាងយើង ពិបាកនឹងប្រកួតប្រជែង ជាមួយម៉ាករបស់សហរដ្ឋអាមេរិក មួយនេះ។
 
គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ញុំាក្នុងហាង ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូន ដល់ទីកន្លែង តាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ Pizza Hut App Kh, Pizzahut.com.kh បន្ថែមពីលើការកម្ម៉ង់ដ៏សម្បូរបែប ក្រុមហ៊ុន Pizza Hut ក៏បានកំពុងបន្ថែម Online Payment Method ក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ ABA Scan ឥឡូវនេះអតិថិជន អាចទូទាត់ប្រាក់ភ្លាមៗនៅពេលដែលគាត់កម្ម៉ង់តាម App។
 
អំពីភីហ្សាហាត់
 
ភីហ្សាហាត់ជាបុត្រសម្ពន័របស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅទីក្រុង Witachi រដ្ឋ Kan ភីហ្សាហាត់មានប្រតិបិត្តិការជាង 18,000ហាង នៅជាង 110 ប្រទេសលើពិភពលោក។ 
 
ភីហ្សាហាត់បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់ រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។ ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំនែកដើម្បីដើរតួនាទីក្នុងការបម្រើជូន អាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់មិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com