ជាតិ
ពីនេះ ពីនោះ
​រវាងវណ្ណ​យុត្តិ «ះ» និង​«ៈ» ប្រើខុសគ្នាគ្នាដូចម្តេច?​
08, Jun 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
រវាងវណ្ណ​យុត្តិទាំង​ពី​រ​នេះ បើ​មហា​ជន​មិន​បាន​ត្រួត​ពិនិត្យ​ឲ្យ​ច្បាស់​លាស់​នោះ​ទេ ប្រាកដ​ជាប្រើច្រឡំ​គ្នា​ជាមិនខាន​។ បច្ចុប្បន្នមហាជន​ទូទៅក៏​នៅ​តែ​ប្រើ​ប្រាស់​ វណ្ណយុត្តិ​ «ះ» និង​«ៈ» មិន​ទាន់​បាន​ត្រឹម​ត្រូវ​នៅ​ឡើយទេ។​ មូល​ហេតុ​ដោយ​សារគេ​យល់​ថា ​វណ្ណ​យុត្តិ​ទាំងពីរ​នេះ មាន​លក្ខណៈស្រដៀង​គ្នា។


 
វណ្ណ​យុត្តិ រះ​មុខ​ «ះ» គឺ​ប្រើជំនួស ខ្យល់ «ហ» ជា​ពាក្យ​កំបត់​ខ្លី សម្រាប់​ប្រើ​​បាន​តែ​នៅ​ក្នុងពាក្យ​ដូចជា ​​ចុះ,​ចង្កឹះ,​ឈ្មោះ​,​រទេះ, ដោះ​ដូរ,​លោត​ផ្លោះ, ផ្ទះ, ដោះ​, លុះ,បោះ​បង់​ ជាដើម។ ​ 
ចំណែក យុគល​ពិន្ទុ​«ៈ» ​​សម្រាប់​ប្រើ​ជាមួយ​​ពាក្យ រយៈ,​ខណៈ, វណ្ណៈ ទស្សនៈ​ គណៈ អវយវៈ កាលៈទេសៈ ​សារៈសំខាន់​ ព្យញ្ជនៈ ​ឆន្ទៈ សក្ការៈ​ លក្ខណៈ  អឃោសៈ វចនៈ  ជីវៈ សីហៈ ​អក្ខរៈ ភេស​ជ្ជៈ​ ភារៈ ភាវៈ ​មរណៈ សាធារណៈ​ ជាដើម​។ 
 
ម្យ៉ាង​ទៀត យុគល​ពិន្ទុ ​«ៈ» ​​ប្រើ​សម្រាប់​ដាក់​នៅ​ចុង​ពាក្យមាន​កំណើ​តពី​បាលី និងសំ​ស្ត្រឹត ​ដែល​មាន​សូរ អាក់ ឬអ៊ាក់​ ដូចជា ទោសៈ លោភៈ មោហៈ។ល៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com