អន្តរជាតិ
ឃាតកម្ម​របស់​ប៉ូលិស​ដែល​មន្ទិល​ថា​សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន​ថៃ​ជំរុញ​ឱ្យ​មាន​ការអំពាវនាវ​ឱ្យ​កែទម្រង់​ប៉ូលិស
29, Aug 2021 , 11:59 pm        
រូបភាព
មន្រ្តី​ប៉ូលិស​ចំនួន ៤ នាក់​ដែល​ជាប់ពាក់ព័ន្ធនឹង​ឃាតកម្ម​ជនសង្ស័យ​ម្នាក់​នៅក្នុង​បន្ទុក​របស់​ពួកគេ បាន​មកដល់​ស្ថានីយ៍​ប៉ូលិស​ខេត្ត Nakhon Sawan ដើម្បី​សួរចម្លើយ​នៅ​ខេត្ត Nakhon Sawan ប្រទេសថៃ កាលពី​ថ្ងៃពុធទី២៥ ខែសីហា ឆ្នាំ២០២១។
មន្រ្តី​ប៉ូលិស​ចំនួន ៤ នាក់​ដែល​ជាប់ពាក់ព័ន្ធនឹង​ឃាតកម្ម​ជនសង្ស័យ​ម្នាក់​នៅក្នុង​បន្ទុក​របស់​ពួកគេ បាន​មកដល់​ស្ថានីយ៍​ប៉ូលិស​ខេត្ត Nakhon Sawan ដើម្បី​សួរចម្លើយ​នៅ​ខេត្ត Nakhon Sawan ប្រទេសថៃ កាលពី​ថ្ងៃពុធទី២៥ ខែសីហា ឆ្នាំ២០២១។
ដោយ: VOA
ទីក្រុងបាងកក — ឃាតកម្ម​ដែលគេ​សង្ស័យ​ថា​ ប្រព្រឹត្ត​ដោយ​ប៉ូលិស​ខេត្ត Nakhon Sawan ភាគ​កណ្តាល​ប្រទេស​ថៃ​សម្លាប់​ជន​សង្ស័យជួញដូរ​គ្រឿងញៀន​ម្នាក់​ ដែល​បាន​ស្លាប់​ដោយ​ថប់​ដង្ហើម​ជាមួយ​ថង់​ប្លាស្ទិក​គ្របក្បាល​ក្នុង​បន្ទុកប៉ូលិស​ដែល​គេ​ថត​បាន​នោះ​ បាន​ធ្វើឱ្យ​មហាជន​ផ្ទុះ​កំហឹង ហើយ​ទាមទារ​ឱ្យមាន​ការ​កែ​ទម្រង់​ប៉ូលិស​ថៃ​ ដែល​មានឈ្មោះ​អាសោច​ខាង​ទម្លាប់​រំលោភ​បំពាន​ និទណ្ឌភាព ​និង​ពុករលួយ។​

 
នៅ​ក្នុង​វីដេអូ​រយៈ​ពេល​៩​នាទី​ដែល​បែកធ្លាយ​នោះ​ ​ជន​សង្ស័យ​ឈ្មោះ ​Jeerapong Thanapat​ អាយុ​ ២៤​ឆ្នាំ​ ត្រូវ​បាន​គេ​ដាក់​ខ្នោះដៃ​មុន​ពេល​មន្រ្តី​ជាន់ខ្ពស់​ម្នាក់​ ត្រូវគេ​សង្ស័យ​ថា​ ​យក​ថង់​ប្លាស្ទិក​គ្រប​ក្បាល​គាត់​ ខណៈ​មន្រ្តី​៤​ នាក់​ផ្សេង​ទៀត​ បាន​ចាប់​បុរស​ដែល​មាន​អាការៈ​ថប់​ដង្ហើម​នេះ​ឱ្យនៅ​មួយកន្លែង​អស់ប៉ុន្មាន​នាទី។​
 
នៅក្នុង​វីដេអូ​ដែល​មាន​មនុស្ស​ចូល​មើលច្រើន​ក្នុង​អ៊ីនធឺណិត​នោះ​ ​មន្រ្តី​នោះ​ដែល​គេ​កំណត់​អត្ត​សញ្ញាណ​ថា​ ជា​វរសេនីយ៍​ឯក​ Thitisant Utthanaphon ​បាន​បញ្ជា​ឱ្យ​Jeerapong ​ប្រាប់​«កន្លែង​លាក់»​គ្រឿងញៀន​របស់​គាត់​មុន​ពេល​គាត់​បាត់បង់​ស្មារតី​នៅ​ឯស្ថានីយ៍​ប៉ូលិស។ ​ប៉ូលិស​ថៃ ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មន្រ្តី​ប៉ូលិស​ ៧​នាក់​ពី​បទ​ឃាតកម្ម ​និង​ធ្វើ​ទារុណ​កម្ម​ក្នុង​ឧបទ្ទវ​ហេតុ​កាល​ពី​ថ្ងៃ​ទី​៥ ​ខែសីហា​ ដែល​ទើបតែ​លេច​ចេញ​ជា​សាធារណៈ​នៅ​សប្តាហ៍​នេះ​ នៅពេល​អ្នក​បញ្ចេញ​រឿង​សម្ងាត់​របស់​ប៉ូលិស​បញ្ចេញ​វីដេអូ​នេះ។
 
ប៉ូលិស​និយាយ​ថា​ មន្ត្រី​៤​នាក់​ក្នុងចំណោម​៧នាក់​នោះ​ ស្ថិត​ក្នុង​ការ​ឃុំឃាំង​ ប៉ុន្តែ​ ៣​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​ រួមទាំង​ប្រធាន​ស្ថានីយ៍​ប៉ូលិស​ឈ្មោះ​ Thitisant ​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ Ferrari Joe​ ដោយសារ​គាត់​មានរថយន្ត​ស្ព័រ​ជាច្រើន​គ្រឿង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com