ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អត្ថប្រយោជន៍នៃទឹកដំឡូងបារាំង
× តើអ្នកដឹងទេថាទឹកដំឡូងបារាំងអាចជួយសុខភាពអ្នកផ្នែកណាខ្លះ? តាមពិតទឹកដំឡូងបារាំងពិតជាល្អណាស់សម្រាប់សុខភាពអ្នក វាអាចជួយពន្យារមិនឱ្យកោសិកាមហារីកអ្នករីកធំ អាចជួយព្យាបាលជំងឺថ្លើម ជំងឺទឹកនោមផ្អែម ជំងឺក្រពះ ជំងឺក្រលៀន ជំងឺបេះដូង ជំងឺលើសឈាម ឈឺស្មារ និងឈឺចង្កេះ ដូចនេះអ្នកគួរតែធ្វើមកផឹក។ តើវាមានរូបមន្តដូចម្តេចទៅ?
គ្រឿងផ្សំ ៖ លើកដំបូងអ្នកអាចយកដំឡូងបារាំងធំចំនួន២ទៅ៣ផ្លែ បើតូចចំនួន៣ទៅ៤ផ្លែ ប៉ុន្តែមិនត្រូវយកដំឡូងបារាំងដែលដុះមើមនោះទេ។
របៀបធ្វើ ៖ ដំបូងអ្នកត្រូវយកដំឡូងបារាំងទៅលាងឱ្យស្អាត ហើយដុសសំបកឱ្យស្អាត មិនត្រូវឱ្យជាប់ដីនោះទេ បន្ទាប់មកយកវាទៅវ៉ៃឱ្យម៉ត់(ទាំងសំបក) រួចយកស្បៃមុងយកមកច្រកដំឡូងបារាំងនោះ ដោយប្រើស្បៃមុងដែលមានប្រហោងរាងធំ រួចច្របាច់ទឹកវាចេញមកក្រៅដាក់កែងទទួលទានជាការស្រេច។
របៀបពិសារ ៖ អ្នកអាចផឹកវាជារៀងរាល់ថ្ងៃ ដោយទទួលទានមុនអាហារពេលព្រឹក និងយប់ចំនួន៣០ទៅ៦០នាទី ជាពិសេសនៅពេលដែលអ្នកធ្វើរួច អ្នកត្រូវតែពិសារភ្លាមទើបល្អ ដោយត្រូវតែព្យាយាមផឹករាល់ថ្ងៃ ទើបអាចឃើញលទ្ធផល។
បញ្ជាក់ ៖ ប្រសិនជាសុខភាពអ្នកខ្សោយ ហើយអ្នកមិនអាចផឹកមួយថ្ងៃមួយកែវបាន អ្នកអាចចែកមួយកែវនេះផឹកជាច្រើនដងបាន ហើយបើវាពិបាកទទួលទាន អ្នកអាចដាក់ទឹកឃ្មុំ ឬទឹកផ្លែប៉ោមលាយក៏បានដែរ នោះវានឹងងាយស្រួលពិសារបន្តិច៕
© រក្សាសិទ្ធិដោយ thmeythmey.com