ជាតិ
ពីនេះ ពីនោះ
«និវត្ត»មានន័យខុសពី«និវត្តន៍»ដូចម្តេច?
06, Jul 2023 , 7:30 am        
រូបភាព
«និវត្ត»និង«និវត្តន៍»គឺជាពាក្យដែលពលរដ្ឋខ្លះនៅតែប្រើប្រាស់មិនទាន់ត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ខ្មែរនៅឡើយទេ។ ពលរដ្ឋខ្លះយល់ច្រឡំថា ពាក្យទាំងពីរនេះមានន័យដូចគ្នា ទើបជាមូលហេតុនាំឲ្យមានកំហុសក្នុងការប្រើប្រាស់ពាក្យក្នុងសំណេរ។

 
«និវត្ត»មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា វិលវិញ ត្រឡប់វិញ។ ព្រះរាជាទ្រង់និវត្តមកកាន់ព្រះរាជធានីវិញ។ ចំណែក«និវត្តន៍»មានថ្នាក់ពាក្យជានាមសព្ទមានន័យថា ដំណើរវិលត្រឡប់ ការវិលមកវិញ។ រង់ចំាដំណើរនិវត្តន៍នៃគណៈប្រតិភូ។
 
ក្រៅពីពាក្យនេះ ក៏មានពាក្យខ្លះសរសេរដោយមាន«ន៍» ឬគ្មាន«ន៍»នៅខាងចុងពាក្យ ដែលពលរដ្ឋប្រើប្រាស់មិនទាន់ត្រឹមត្រូវដែរ។ ពាក្យទាំងនោះមានដូចជា អនុវត្ត និងអនុវត្តន៍,និមន្ត និងនិមន្តន៍,សម្ភាស និងសម្ភាសន៍,អភិវឌ្ឍ និងអភិវឌ្ឍន៍,ពិសោធ និងពិសោធន៍ ជាដើម៕  
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com