ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​សូម​ប្រយ័ត្ន! កុំ​បោះចោល​ខ្ទឹមស​ដែល​ចេញ​ពន្លក​
31, Aug 2021 , 10:59 pm        
រូបភាព
​យើង​ច្រើន​តែ​បោះ​ខ្ទឹមស​ដែល​ចេញ​ពន្លក​ចោល ដោយ​គិត​ថា​វា​លែង​អាច​ញ៉ាំ​បាន​ហើយ​។ តាមពិតទៅ ខ្ទឹមស​ដែល​ចេញ​ពន្លក​នេះ​វា​មាន​គុណសម្បត្តិ​ល្អ​ជាង​ខ្ទឹមស​ធម្មតា​ច្រើនណាស់​។​

 
 
​ពួក​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ផែនការ​និង​ការវិវត្ត​បច្ចេកវិទ្យា​កូរ៉េ​បាន​ធ្វើ​ការសិក្សា​លើ​គ្រាប់​ធញ្ញជាតិ​និង​អាហារ​មួយចំនួន ហើយ​បាន​រកឃើញថា​ខ្ទឹមស​ដែល​ចេញ​ពន្លក​នេះ​មាន​ថាមពល​អង់​ទី​អុកស៊ី​ដង់​ខ្លាំង​ជាង​ខ្ទឹម​ធម្មតា​។ ព្រោះ​វា​សម្បូរ​ទៅដោយ allicine និង disulfure d’allyle ដែល​អាច​ប្រឆាំង​នឹង​បាក់តេរី​បាន​យ៉ាង​ពូកែ ហើយក៏​អាច​ប្រយុទ្ធប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​សេរី​ដែលជា​មូលហេតុ​នៃ​ជំងឺ​មួយចំនួន ព្រម​ទាំង​ការ​រិច​រិល​ចាស់​ទៅ​នៃ​ស្បែក ផងដែរ​។ វា​ក៏​មាន​ផងដែរ​នូវ phytoalexine ដែល​ជា​ជាតិពុល​សម្រាប់​មីក្រូ​សព៌ាង្គកាយ ក៏ប៉ុន្តែ​មិន​ពុល​ចំពោះ​មនុស្ស​ទេ​។ ម្យ៉ាងទៀត វា​ក៏​សម្បូរ​ទៅដោយ​វីតាមីន​C ផងដែរ​។​
 
សរុបសេចក្តី​មក គេ​បាន​សន្និដ្ឋានថា​ខ្ទឹមស​ដែល​ចេញ​ពន្លក​អាច​៖
-​    ​ការពារ​ពី​ជំងឺ​បង្កដោយ​វីរុស​និង​ពពួក​ផ្សិត​បាន បំបាត់​ការ​រាក​រូស ការ​ឈឺពោះ និង​រលាក​ក្រពះ​ពោះវៀន​
-​    ​បង្ការ​ការកើត​ជំងឺមហារីក ព្រោះ​ជាតិ allicine រារាំង​មិនឱ្យ​កោសិកស​មហារីក​លូតលាស់​បាន​
-​    ​ជួយ​បង្ការ​មិន​ឱ្យ​ឆាប់​ចាស់​ខ្លាំង​ពេក​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com