ជាតិ
សេដ្ឋកិច្ច
អ្នកស្រី កែវ យ៉ាដា៖ អ្នកចិញ្ចឹមត្រីចាប់ផ្តើមបោះបង់របរនេះ ព្រោះអស់លទ្ធភាពទប់ការខាតបង់
01, Sep 2021 , 8:59 am        
រូបភាព
អ្នកស្រី​ កែវ យ៉ាដា ប្រធានស្តីទីនៃសមាគមវារីវប្បករនៅកម្ពុជា។ រូបថតពី សសមាគមវារីវប្បករកម្ពុជា
អ្នកស្រី​ កែវ យ៉ាដា ប្រធានស្តីទីនៃសមាគមវារីវប្បករនៅកម្ពុជា។ រូបថតពី សសមាគមវារីវប្បករកម្ពុជា
ភ្នំពេញ៖ ខណៈតម្រូវការសាច់ត្រី នៅទីផ្សារក្នុងស្រុកនៅតែធ្លាក់ចុះកសិករចិញ្ចឹមត្រីមួយចំនួនធំ ពិសេសអ្នកចិញ្ចឹមត្រីខ្នាតតូច ឬគ្រួសារបានសម្រេចចិត្តបោះបង់របរនេះចោល ព្រោះតែគ្មានលទ្ធភាពទប់ទល់នឹងការខាតបង់កន្លងមក។នេះជាការលើកឡើងរបស់លោកស្រី កែវ យ៉ាដា ប្រធានស្តីទីសមាគមវារីវប្បករកម្ពុជា។

 
សូមស្តាប់សំលេងរបស់លោកស្រី កែវ យ៉ាដា ប្រធានស្តីទីសមាគមវារីវប្បករកម្ពុជា ខាងក្រោម៖





 
បច្ចុប្បន្នអ្នកចិញ្ចឹមត្រីខា្នតតូចមួយចំនួនធំបានបោះបង់មុខរបរនេះ ព្រោះកសិករទាំងនោះមិនមានលទ្ធភាព ឬទុនសម្រាប់បន្តទៅមុខទៀតខណៈអ្នកចិញ្ចឹមត្រីខ្នាតធំ និងមធ្យមក៏បានកាត់បន្ថយបរិមាណនៃការចិញ្ចឹមត្រីរបស់ខ្លួន ផងដែរ។ បើតាមលោកស្រី កែវ យ៉ាដាដែលជាប្រធានស្តីទីសមាគមវារីវប្បករកម្ពុជាមូលចម្បងដែលធ្វើឱ្យកសិករសម្រេចបោះបង់មុខរបរចិញ្ចឹមត្រីនេះគឺដោយសារតែមិនអាចប្រកួតប្រជែងតម្លៃជាមួយត្រីដែលនាំចូលពីបរទេស ពិសេសពីប្រទេសវៀតណាម។ 
 
លោកស្រី កែវ យ៉ាដាបានបញ្ជាក់ប្រាប់សារព័ត៌មានthmeythmey នាព្រឹកថ្ងៃទី៣១សីហា ដូច្នេះ៖«មួយរយៈចុងក្រោយនេះដែលកសិករទទួលបានបទពិសោធន៍និងខ្លាចរអា[ក្នុងការប្រកបមុខរបរចិញ្ចឹមត្រីនេះ]គឺដោយសារត្រីដែលពួកគាត់ចិញ្ចឹមបានហ្នឹងមិនត្រឹមតែមានតម្លៃថោកទេគឺថែមទាំងកកស្ទះមិនអាចលក់ចេញបានដែលធ្វើឱ្យគាត់[កសិករ]ពន្យារពេលនៃការចិញ្ចឹមត្រីរបស់គាត់ហ្នឹងដោយចំណាយថ្លៃដើមបបន្ថែមកាន់តែខ្ពស់ថែមទៀត»។
 
 
ជុំវិញបញ្ហានៃការចិញ្ចឹមត្រីរបស់ប្រជាកសិករនេះសមាគមវារីវប្បករចង់ឃើញភាគីពាក់ព័ន្ធរបស់រដ្ឋបង្កើនការត្រួតពិនិត្យការនាំចូលត្រីឲ្យគោរពទៅតាមកូតាដែលបានកំណត់ហើយជួយសម្រួលថ្លៃដើមក្នុងការចិញ្ចឹមត្រីដល់កសិករដើម្បីឱ្យពួកគេមានទឹកចិត្តបន្តអាជីពនេះទៅមុខទៀត។ នេះជាការលើកឡើរបស់អ្នកស្រី កែវយ៉ាដា។ 
 
សូមជម្រាបថាបញ្ហាកក់ស្ទះត្រីនៅក្នុងស្រះ ដោយសារឈ្មួញមិនព្រមបញ្ជាទិញ រួមផ្សំនឹងការប្រកួតប្រជែងតម្លៃខ្លាំងជាមួយត្រីនាំដែលចូលពីប្រទេសវៀតណាម ក្រុមអ្នកចិញ្ចឹមត្រី ឬវារីវប្បករគឺបានកើតឡើងតាំងពីចុងឆ្នាំ២០២០មកម្ល៉េះ៕ 
 
 
 
 
 
 
 

Tag:
 ត្រី
  វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com