ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​វិធី​សាមញ្ញ​៣​យ៉ាង​ដើម្បី​កំចាត់​ថ្នាំពុល​លើ​ផ្លែឈើ​និង​បន្លែ​
03, Sep 2021 , 10:59 pm        
រូបភាព
​សព្វថ្ងៃនេះ​មាន​ការប្រើ​ថ្នាំ​ផ្សេងៗ​ដើម្បី​ធ្វើឱ្យ​ផ្លែឈើ​និង​បន្លែ​នៅ​មាន​សភាព​ស្រស់ញញឹម ដដែល ថ្នាំ​ទាំង​អស់នោះ​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​មក​លើ​ប្រព័ន្ធ​ខួរក្បាល ប្រព័ន្ធ​បន្ត​ពូជ ប្រព័ន្ធ​អ៊ី​មុយ​នីតេ ហើយក៏​អាច​ធ្វើឱ្យ​កើត​ជម្ងឺ​មហារីក និង​ធ្វើឱ្យ​កូន​កើត​មក​មាន​រាងកាយ​មិនល្អ ថែម​ទៀត​។​

 
​បើទោះជា​យ៉ាងណាក្តី បើកាលណា​អ្នក​មាន​ការសង្ស័យថា​ផ្លែឈើ​ឬ​បន្លែ​ដែល​អ្នកទិញ​មក​មាន​ថ្នាំពុល អ្នក​អាច​អនុវត្ត​វិធី​សាមញ្ញ​៣​យ៉ាង​ខាងក្រោម​នេះ​។​
 
 
ការលាង​ផ្លែឈើ​ឬ​បន្លែ​
​ការលាង​ផ្លែឈើ​ឬ​បន្លែ​ដោយ​ទឹក​ត្រជាក់​អាច​កាត់បន្ថយ​ថ្នាំពុល​បាន​ពី​៧៥​ទៅ​៨០%​។ ត្រូវ​យក​ម្រាមដៃ​ដុស​សំបក​ផ្លែឈើ​ឬ​បន្លែ​ផង​។ ការលាង​អាច​នឹង​កាន់តែ​ល្អ​ជាមួយនឹង​ការដាក់​អំបិល​លាយបន្តិច​។​
 
 
ដាក់​ផ្លែឈើ​ឬ​បន្លែ​ត្រាំ​ក្នុង​ទឹក​ខ្មេះ​
​លាយ​ទឹក​៩០%​ជាមួយ​ទឹកខ្មេះ​១០%​។ យក​ផ្លែឈើ​ឬ​បន្លែ​មក​ដាក់​ត្រាំ ដោយ​ដុសលាង​តិចៗ  ផង​។ បន្ទាប់មក បាញ់​ទឹក​លាង​សម្អាត​ចេញ​។ ពេល​ដុស​ត្រូវ​ដុស​ដោយ​ប្រុងប្រយ័ត្ន ព្រោះ​ទឹកខ្មេះ​អាច​ធ្វើឱ្យ​ដាច់ដោច​ផ្លែឈើ​ឬ​បន្លែ​បាន​។​
 
 
ចិត​យក​សំបក​ចេញ​
​វិធី​កំចាត់​ថ្នាំពុល​ល្អ​បំផុត​គឺ​ចិត​យក​សំបក​ផ្លែឈើ​ឬ​បន្លែ​ចេញ ជា​ពិសេស​បើ​មាន​ស្នាម​ប្រេះ​។ ហើយ​បើសិនជា​ត្រូវដាក់​ផ្លែឈើ​ឬ​បន្លែ​ស្ល​ជាមួយ​សាច់មាន់ អ្នក​ត្រូវ​បកស្បែក​មាន់​ចេញ ព្រោះ​វា​ងាយ​បឺត​ស្រូប​យក​ជាតិ​ថ្នាំពុល​ខ្លាំងណាស់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com