ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​តើ​តែ​ប្រភេទ​ណា​ដែល​អ្នក​មិន​គួរ​ផឹក​នោះ​?
04, Sep 2021 , 6:59 am        
រូបភាព
​តែ​គឺជា​របស់​ដែល​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​ណាស់ ដូចនេះ​មាន​មនុស្ស​មួយចំនួន​តែងតែ​ផឹក​វា​ជានិច្ច ប៉ុន្តែ​មាន​តែ​មួយ​ចំនួន អ្នក​មិន​គួរ​ផឹក​ទេ ព្រោះ​វា​អាច​បំផ្លាញ​សុខភាព​អ្នក​បាន ដូចនេះ​តើ​មានតែ​ប្រភេទ​ណា​ដែល​មិនល្អ​ចំពោះ​សុខភាព​អ្នកនោះ​?

 
 
​តែ​ដែល​ប្រែ​ពណ៌​
​នៅពេល​ដែល​អ្នក​ទុក​តែ​នៅ​កន្លែង​ដែល​មិន​ស្ងួត វា​នឹង​ធ្វើឲ្យ​តែ​សើម ដូចនេះ​វា​ងាយ​ប្រែ​ពណ៌​ខ្លាំងណាស់ ហើយ​នៅពេល​ដែល​វា​ប្រែ​ពណ៌ មានន័យ​ថា​វា​ដុះ​ផ្សិត​ហើយ ដូចនេះ​បើ​អ្នក​នៅ​តែ​យកមក​ផឹក នោះ​មេរោគ​ដែល​មាន​ក្នុង​តែ​នោះ​នឹង​ចូលមក​ក្នុង​រាងកាយ​អ្នក ជា​ហេតុ​ដែល​ងាយ​ធ្វើឲ្យ​អ្នក​មាន​ជំងឺផ្សេងៗ​ណាស់​។​
 
ទឹកតែ​ឆុង​លើក​ទី​១
​នៅពេល​ដែល​អ្នក​ឆុងតែ​ផឹក អ្នក​ត្រូវ​តែ​ឆុង​ចោល​ទឹក​ទី​១ មានន័យថា​ក្រោយ​ពេល​ដែល​អ្នក​ឆុង​ទឹក​ក្តៅចូល​ទៅក្នុង​តែ​ដំបូង អ្នក​ត្រូវ​តែ​ចាក់​វា​ចោល​ឲ្យ​លឿន ដើម្បី​ឲ្យ​ជាតិ​ថ្នាំ​ដែល​មាន​ក្នុង​តែ​អាច​ចេញមកក្រៅ​អស់ បន្ទាប់មក​ទើប​ឆុង​ទឹក​ទី​២​ចូល រួច​ទើប​យក​មក​ផឹក នោះ​អ្នក​នឹងមាន​សុខភាព​ល្អ​ជាមិនខាន​។​
 
តែ​ដែល​ឆារ​រួច​
​អ្នក​មិន​ត្រូវ​យក​តែ​ដែល​ឆារ​រួច​យកមក​ផឹក​នោះទេ ព្រោះ​សារធាតុចិញ្ចឹម​វា​បាត់បង់​ហើយ ដូចនេះ​វា​គ្មាន​ផ្តល់​អត្ថប្រយោជន៍​អ្វី​ដល់​រាងកាយ​អ្នកនោះ​ទេ​។​
 
តែ​ដែល​ឆុង​យូរ​
​អ្នក​មិន​ត្រូវ​ផឹក​តែ​ដែល​ឆុង​ហើយ​យូរ​នោះទេ​ព្រោះ​តែ​ទាំងនោះ​បាត់បង់​សារធាតុចិញ្ចឹម​អស់ហើយ ជាងនេះទៅទៀត​វីតាមីន​C និង​P​ក៏​សឹងតែ​គ្មាន​ដែរ ថែមទាំង​មាន​មេរោគ​ជាច្រើន​ជ្រាត​ចូលក្នុង​តែ​ទៀតផង គ្មាន​អនាម័យ​ឡើយ ដូចនេះ​វា​នឹង​អាច​បំផ្លាញ​សុខភាព​អ្នក​យ៉ាង​ងាយ​។​
 
តែ​ត្រជាក់​
​អ្នក​មិន​ត្រូវ​ផឹក​ទឹកតែ​ដែល​ត្រជាក់​ទេ ព្រោះ​វា​គ្មាន​អត្ថប្រយោជន៍​អ្វី​ចំពោះ​សុខភាព​អ្នក​ឡើយ​។​
 
តែ​ដែល​ក្តៅ​ពេក​
​អ្នក​មិន​ត្រូវ​ផឹក​តែ​ដែល​ក្តៅ​ពេក​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​បំពង់ក និង​ពោះវៀន​អ្នក​ណាស់ ដូចនេះ​យូរ​ទៅ​វា​នឹង​ធ្វើឲ្យ​អ្នកងាយ​កើត​ជំងឺផ្សេងៗ​ណាស់​។​
 
តែ​ក្រាស់​ពេក​
​អ្នក​មិន​ត្រូវ​ផឹក​តែ​ដែល​ក្រាស់​ពេក​ទេ ព្រោះ​វា​មាន​កាហ្វេ​អ៊ី​ន​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់ ឈឺក្បាល ភ្នែក​ព្រិល ថែម​ទាំង​ប៉ះពាល់​ដល់​ក្រពះ​អ្នក​ទៀតផង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com