COVID-19
ជាតិ
កម្ពុជាមានវ៉ាក់សាំងជិត៣០លានដូស ហើយពលរដ្ឋជាង៦០ម៉ឺននាក់បានចាក់ដូសទី៣
04, Sep 2021 , 3:08 pm        
រូបភាព
វ៉ាក់សាំងកូវីដ-១៩ ២,៥លានដូស បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ៤ កញ្ញា ។ រូបភាពថតពីវីដេអូ AKP។
វ៉ាក់សាំងកូវីដ-១៩ ២,៥លានដូស បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ៤ កញ្ញា ។ រូបភាពថតពីវីដេអូ AKP។
ភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន២,៥លានដូសទៀត បានដឹកមកដល់កម្ពុជា នៅព្រឹក ថ្ងៃទី ៤ ខែកញ្ញា នេះ។ ការទទួលបានវ៉ាក់សាំងបន្ថែមនេះ បានធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ សរុប ជិត៣០លានដូសសម្រាប់ចាក់ជូនពលរដ្ឋ ។

 
ស្របជាមួយនឹងចំនួនវ៉ាក់សាំងនេះ កម្ពុជា បាន ចាក់វ៉ាក់បង្ការកូវីដ-១៩ដល់ពលរដ្ឋ បាន១១,០៤លាននាក់ ដែលស្មើ ៦៩ភាគរយ បើធៀបនឹងចំនួនប្រជាជន១៦លាននាក់ ក្នុងនោះមានកុមារ និងយុវវ័យ ជាង១,៦២លាននាក់ និងពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ជាង៩, ៤២លាននាក់។  ក្នុងចំណោមនោះ  មានពលរដ្ឋ ៨,៧២លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងដូសទី២ និង ជាង ៦សែននាក់ បានចាក់វ៉ាក់សាំងដូសទី៣។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ប្រមាណ ២៩,៥ លានដូសហើយក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមមាន ៦,៧លានដូស វ៉ាក់សាំង Sinovac មានជាង១៨,៥លានដូស។ ក្រៅពីនេះ អាមេរិកក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១,៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជា ចំនួន៤១ម៉ឺនដូសដែរ។ ចំណែកកម្មវិធី COVAX ក៏បានផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន៣២៤,០០០ដូសផងដែរ៕
 
 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com