ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​ជំងឺ​រាករូស និង​ក្អួត​បាន​?
06, Sep 2021 , 10:59 pm        
រូបភាព
​ជំងឺ​រាករូស និង​ក្អួត​តែងតែ​កើតមាន​លើ​មនុស្ស​គ្រប់រូប​ដោយសារ​តែ​កត្តា​ខុសៗ​គ្នា ឬ​មូលហេតុ​មិន​ដូចគ្នា ហើយ​វា​ក៏​ជា​ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកខ្លាំង​ដែរ បើ​អ្នក​មិន​មិន​ប្រយ័ត្ន ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​ជំងឺ​នេះ​បាន​នោះ​?

 
ប្រយ័ត្ន​ពី​អនាម័យ​
​អ្នក​ត្រូវ​តែ​សម្អាត​សំភារៈប្រើប្រាស់​ក្នុង​ផ្ទះ​ឲ្យ​ស្អាត ដូចជា ៖ ចាន ស្លាបព្រា និង​ប្រដាប់​ប្រដាល់​ផ្សេងៗ​ជាដើម ជាងនេះទៅទៀត​អាហារ​ដែល​សល់ អ្នក​ត្រូវ​តែ​រក្សា​ទុក​ឲ្យ​ស្រួល ហើយ​នៅ​កន្លែង​ដែល​មាន​អនាម័យ​។​
 
ម្ហូប​ប្រចាំថ្ងៃ​
​អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​សល់​មួយ​យប់​ឡើយ ហើយ​បន្លែ​និង​សាច់​ដែល​អ្នក​យក​មក​ធ្វើ​ម្ហូប អ្នក​ត្រូវ​តែ​លាង និង​ត្រាំ​ទឹក​ឲ្យ​ស្អាត​ទើប​យក​មក​ធ្វើ​ម្ហូប ជាងនេះទៅទៀត អ្នក​មិន​ត្រូវ​ទៅ​បរិភោគ​អាហារ​នៅក្រៅ​ច្រើន​នោះ​ទេ ព្រោះ​វា​គ្មាន​អនាម័យ​ដូច​អាហារ​ដែល​អ្នក​ចម្អិន​ខ្លួនឯង​ឡើយ​។​
 
អាហារ​
​អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ហិ​រពេក ប្រៃ​ពេក ខ្លាញ់​ច្រើន​នោះទេ ជាពិសេស​អាហារ​ដែល​បំពង​ខ្លាញ់ ព្រោះ​វា​នឹង​ធ្វើឲ្យ​ក្រពះ​អ្នក​មាន​បញ្ហា ជា​ហេតុ​ដែល​ងាយ​កើត​ជំងឺ​រាគរូស​ខ្លាំងណាស់ ដោយសារ​តែ​ក្រពះ​មិន​អាច​ទទួលបាន ហើយ​រំលាយ​អាហារ​មិនបាន​ល្អ​ទៀតផង​។​
 
បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​
​អ្នក​ត្រូវ​តែ​ហាត់ប្រាណ​រាល់ថ្ងៃ ហើយ​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម និង​វីតាមីន​ឲ្យបាន​ច្រើន នោះ​រាងកាយ​អ្នក​នឹង​មាន​សុខភាព​ល្អ នៅពេល​ដែល​សារពាង្គកាយ​អ្នក​មាន​សុខភាព​ល្អ ប្រព័ន្ធ​ការពារ​អ្នក​នឹង​មាន​ភាពរឹងមាំ នោះ​អ្នក​មិន​ងាយ​មាន​ជំងឺ​រាគរូស​ឡើយ​។​
 
អនាម័យ​ខ្លួនប្រាណ​
​មុន​ពេល​បរិភោគ​អាហារ​ផ្សេងៗ អ្នក​ត្រូវ​តែ​លាងដៃ ហើយ​មិន​ត្រូវ​ប្រើ​ដៃ​ដើម្បី​បរិភោគ​នោះទេ ត្រូវតែ​ប្រើ​ស្លាបព្រា ឬ​សម ហើយ​ក្រោយពេល​ដែល​បរិភោគ​រួច ត្រូវតែ​លាងដៃ​ដូចគ្នា ព្រោះ​មាន​តែ​អនាម័យ​ទេ​ដែល​អាច​ធ្វើឲ្យ​អ្នក​អាច​ចៀសផុត​ពី​ជំងឺ​ទាំងនោះ​បាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com